ភ្នំពេញៈ ពេលដែលប្រជាជនក្នុងប្រទេសបានទៅបោះឆ្នោតកាលពីខែមុន អ្នកបោះឆ្នោតជាច្រើនមិនបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។
ចាប់តាំងពីថ្ងៃបោះឆ្នោតរហូតមមកដល់ពេលនេះ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតកាន់តែខិតជិតមកដល់ ខណៈដែលប្រជាជនមួយចំនួនបានប្តឹងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា និងក្រុមអ្នកគាំទ្រគណបក្សប្រជាជន ដែលប្រឆាំងនឹងពួកគេ កំពុងតែព្យាយាមធ្វើការសងសឹកចំពោះអ្វីដែលពួកគេមិនបានបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃម្សិលមិញ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល រួមទាំងគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ‑សមាគមការពារសិទ្ធិមនុស្សកម្ពុជា អង្គការអាដហុក និងអង្គការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ប្រចាំកម្ពុជា បាននាំគ្នាធ្វើការប្រកាសប្រឆាំងទៅនឹងអំពើបំភិតបំភ័យទាំងនោះ។
«យើង…មានក្តីបារម្ភយ៉ាងខ្លាំងក្លាពាក់ព័ន្ធទៅនឹងករណីនៃការបំភិតបំភ័យ ការសងសឹក និងការគំរាមកំហែងទៅលើប្រជាជនមួយចំនួន ពីសំណាក់ក្រុមគាំទ្រគណបក្សនយោបាយមួយទៅលើក្រុមមួយទៀត»។ «ក្រុមសង្គមស៊ីវិលបានសង្កេតឃើញថា ប្រជាជនមូលដ្ឋានមួយចំនួននៅក្នុងសហគមន៍តូចៗមួយចំនួនបាននិងកំពុងប្រឈមមុខនឹងការបំភិតបំភ័យ និងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានចំពោះមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា»។
អង្គការក្រៅរដ្ឋាភិបាលសូមជំរុញទាំងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិអនុវត្តវិធានការដែលមានស្រាប់ធ្វើការដោះស្រាយទៅលើក្រុមអ្នកគាំទ្រនិងអាជ្ញាធរដែលពាក់ព័ន្ធនៅក្នុងករណីបំភិតបំភ័យទាំងនោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ការលើកឡើងអំពីករណីថាមន្រ្តីរដ្ឋាភិបាលធ្វើការគំរាមកំហែងទៅដល់ប្រជាជនគឺជា«ពាក្យចចាមអារាម» ប៉ុន្តែលោកបានជំរុញឲ្យប្រជាជនណាក៏ដោយដែលប្តឹងអំពីករណីគំរាមកំហែងនោះធ្វើរបាយការណ៍ជាផ្លូវការ។
លោកបានថ្លែងបន្តថា៖ «អ្នកបានលឺតែពីរម្ខាងតែប៉ុណ្ណោះ»។ «ពីខាងគណបក្សប្រជាជនកម្ពុជា យើងសូមឲ្យអ្នកគាំទ្រគណបក្សរបស់យើងទាំងអស់អត់ធ្មត់ពីអំពើបង្ករឿងនិងហិង្សា»។
លោក ផៃ ស៊ីផាន បានថ្លែងបន្តថា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា «កំពុងធ្វើការញុះញង់»អ្នកគាំទ្ររបស់ខ្លួនឲ្យ«ក្រោកឈរប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា»។ PS
ប្រភពពីភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment