គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:13 PM
រាជធានី​ភ្នំពេញ ​៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​បើក​យ៉ាង​លឿន​បុក​ដើម​ពោធិ៍ បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី ត្រង់ចំណុច​ផ្លូវ​ព្រះ​មុ​នីវង្ស ប្រសព្វ នឹង​ផ្លូវ​លេខ​៨៨ ក្នុង​សង្កាត់​ស្រះចកខ​ណ្ឌូ​ដូនពេញ ។​​ សាក្សី​បាន​និយាយថា គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2K 6745 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូ​វ​ព្រះមុនីវង្ស  លុះ​ទៅដល់​ចំណុច​ផ្លូវកែង​លេខ​៨៨ ក៏​ជ្រុល​ទៅបុក​ដើម​ពោធិ៍ ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​រថយន្ត​ផ្ទុះ​ពោង​សុវត្ថិភាព​ខ្ទេច​មួយ​កំណាត់​មុខ កល់​ជាប់​នឹង​ដើម​ពោធិ៍​ទៅមុខ​លែងរួច តែ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រងរបួស​ទេ ។​
​ក្រោយ​កើតហេតុ អ្នកបើក​បរបាន​បើកទ្វារ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង អូស​យក​ទី​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ  ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕
ប្រភពពី   វាលឥន្ទ្រិយ 


Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment