គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:10 PM
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​អង្គការ​មួយ​តាម​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​នោះ នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្តែង​ក្តី​បារម្ភ​​ចំពោះ​ការ​ផ្ទៀង​ផ្ទាត់​លើ​ការ​គណនា​លទ្ធផល​ នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​​ឡើង​វិញ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តាំង​ពីថ្ងៃទី០៣ ខែសីហា មក​នោះ។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា ដំណើរ​ការ​នៃ​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ឆ្នោត​ឡើង​វិញ​នេះ គ.ជ.ប ពុំ​បាន​ផ្តល់​នូវ​ទម្រង់​លទ្ធផល​បឋម​ពី​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ឡើយ ហើយ​បាន​រាប់​សាជា​ថ្មី​លើ​តួលេខ​ដែល​​ប្រមូល​បាន​ពី​ឯកសារ​អ៊ិចសែល (excel) ទៅ​វិញ ដែល​វា​ពុំ​មាន​ភាព​ជាក់​ស្តែង​ថា តួលេខ​ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នេះ ពិត​ជា​តួលេខ​ជាក់​ស្តែង​ដែល​ប្រមូល​បាន​ពី​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នោះ​ទេ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​របស់​លោក​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់ គ.ជ.ប ក្នុង​ការ​អញ្ជើញ​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​ឲ្យ​ចូលរួម​ដើម្បី​ផ្ទៀង​ផ្ទាត់​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ប៉ុន្តែ​អវត្តមាន​ទម្រង់​១១០២ សម្រាប់​អ្នក​ឃ្លាំ​មើល​ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​តួលេខ​ដែល​បា​ផ្តល់​ឲ្យ​ពួក​គេ​ដោយ គ.ជ.ប វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​នេះ​ទាំង​ស្រុង។
លោក អ៊ូ វីរៈ បាន​សំណូមពរ​ដល់ គ.ជ.ប គួរ​តែ​ចែក​ជូន​នូវ​ទម្រង់ ១១០២ ជា​ដំបូង​ដល់​អ្នក​សង្កេត​ការណ៍​អព្យាក្រឹត្យ ដើម្បី​បង្កើន​ទំនុក​ចិត្ត​តាម​នីត្យានុកូល​ភាព នៃ​លទ្ធផល​ឆ្នោត ជា​ជាង​ការ​ធ្វើ​ឲ្យ​មាន​ក្តី​មន្ទិល​សង្ស័យ​អំពី​ការ​បន្លំសំឡេង​ឆ្នោត។
សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែ​សីហា​ មក គ.ជ.ប បាន​រៀបចំ​ការ​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា ឡើង​វិញ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ​អង្គការ​និកហ្វិច អង្គការ​អរុណរៈ អង្គការ​សមាគម​គ្រួសារ​អភិវឌ្ឍ៍ សមាគម​បញ្ញវ័ន្ត និង​យុវជ​ស្ម័គ្រចិត្ត (VIYA) វិទ្យាស្ថា​ពលរដ្ឋ​វិជ្ជា និង​វេទិកា​ប្រជាពលរដ្ឋ​ស្តីពី​កម្ពុជា​នៅ​ជប៉ុន។ ហើយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ដំណើរ​នៃ​ការ​ផ្ទៀង​ផ្ទាត់​គឺ​បាន​បញ្ចប់​ចំនួន​២២​ខេត្ត​​រាជធានី​ហើយ ដោយ​នៅ​សល់​តែ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​ប៉ុណ្ណោះ៕
ប្រភពពី Free Press Magazine 
Read more: http://www.cambodiapage.info/

0 comments:

Post a Comment