គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:09 AM
ក្នុង​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ​បច្ចេកទេស​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី១៨ សីហា​នេះ ប្រធាន​គណ​កប្ស​សង្គ្រោះ​ជាតិ លោក ​សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​គណ​បក្សកាន់អំណាច​រប​ស់លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បន្ត​ការចរចារ​ស្តីពី​ដំណោះ​ស្រាយ​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ភាគី​នៃ​គណ​កប្ស​ឈ្នះឆ្នោត​ក្នុង​សភា​ទាំងពីរ​បាន​បែ​ខ្នង​ដាក់គ្នា។
ប្រធាន​គណ​កប្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ការចរចារ​ឡើងវិញ ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ភាពមិនប្រក្រតី​ដែលជា​ដើមចម នៃ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះឆ្នោត
ការអំពាវនាវ​យ៉ាងនេះ​របស​ប្រធាន​គណ​កប្ស​ប្រឆាំង ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីអំពី​ការដោះស្រាយ​ផ្នែក​បច្ចេកទេស​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​ដឹក​នា​ដោយ​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា។
នៅក្នុង​សិក្ខាសាលា​រយៈពេល​ជិត២ម៉ោង លោក​ សម រង្ស៊ី​ បាន​និយាយចំៗ អោយ គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ដោះស្រាយ​រក​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។
គួររំលឹកថា កន្លងមក​គណ​កប្ស​កាន់អំណាច និង​គណបក្សប្រឆាំង​ធ្លាប់​ចូលរួម​ចរចារ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចំពោះ​កិច្ច​មួយ​ក្នុង​គោលដៅ​ដោះស្រាយ​ភាពមិនប្រក្រតី​ជាច្រើន​ដែល​ត្រូវបាន​លើកឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល។
ដំណើរការ​នៃ​ការបង្កើត​គណៈកម្មការ​នេះ​បាន​ជាប់គាំង​នៅ​ទ្រឹង​មួយកន្លែង​វិញ នៅពេលនេះ ព្រោះតែ​ការខ្វែងគំនិត​គ្នា​លើ​វត្ត​មាននៃ​ការចូលរួម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។
ទោះយ៉ាងណា​ក៏ដោយ ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី​ នៅ​ព្រឹក​មិញ​នេះ ជាការ​អំពាវនាវ​ផ្ទាល់មាត់ តាមរយៈ​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ។ គ្មាន​ការបញ្ជាក់​ពី​ថ្នាក់ដឹកនាំ​នៃ​គណបក្សជំទាស់​មួយ​នេះ ថា​ពួកគេ​នឹងធ្វើ​លិខិតផ្លូវការ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ ភ្លាមៗ បន្ទាប់ពី​ការអំពាវនាវ​របស់លោក​ សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប បាន​ថ្លែងថា គណបក្ស​របស់លោក​មិនទាន់​ទទួលបាន​លិខិតស្នើ​ណាមួយ​នៅឡើយ​ទេ។
គួរបញ្ជាក់​អោយដឹង​ផងដែរ​ថា នៅក្នុង​សិក្ខាសាលា​នៅ​ព្រឹក​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​អោយឃើញថា ខ្លួន​គួរតែ​បានឈ្នះ​ទទួល​អាសនៈ​មួយ​បន្ថែមទៀត​នៅក្នុង​មណ្ឌល​ខេត្តកណ្តាល។ សិក្ខាសាលា​នោះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​សង្កាត់​ចាក់អង្រែលើ​ដោយមាន​ការចូលរួម​ពី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​ជាច្រើន។ នៅឯ​ខាងក្រៅ​ទី​ស្នាក់​វិញ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាង១០០នាក់​បាន​ជួបជុំគ្នា​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សិក្ខាសាលា៕
ប្រភពពី RFI


Read more: http://www.cambodiapage.info/?p=10992#ixzz2cKkb3fPy

0 comments:

Post a Comment