គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:11 AM
លោកសួន​ សេរី​រដ្ឋា​ ​ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្កោល​ការ​ចាប់​ខ្លួន​យុវជន​បួន​នាក់​ ​ដោយ​សមត្ថ​កិច្ច​កាល​ពីថ្ងៃទ​១៥​ ខែ​សីហា​នោះ​ថា​ជា​ទង្វើ​រំលោភ​បំពាន​​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​បុគ្គល​ ​និង​សិទ្ធិ​សេរី​ភាព​ សម្តែង​មតិ​របស់​ប្រជា​ពល​រដ្ឋ​ ​ដែល​ត្រូវ​បាន​ធានា​ដោយច្បាប់​ ​និង​​រដ្ឋ​​ធម្មនុញ្ញ​នៃប្រ​ទេស​កម្ពុជា​ ។​
ការ​ថ្កោល​ទោស​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ​សីហា​ ​គឺ​នៅ​មួយ​ថ្ងៃបន្ទាប់​ពី​ព័ត៌​​មាន​ស្តី​ការ​ចា​ប់​ខ្លួន​យុវ​ជន​ទាំង​បួន​នាក់​ បា​ន​ត្រូវ​ផ្សព្វ​ផ្សាយ​។​
យុវជន​បួន​នាក់​ ​ដែល​ក្នុង​នោះ​រួម​មាន​យុវ​ជន​ពីរ​រូប​ និង​យុវ​តី​ពី​រ​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថ​កិច្ច​នៅ​ទី​ក្រុង​ភ្នំ​​ពេញ​ ដោយ​ចោទ​ពី​បទ​ញុះ​ញុង​កងម្លាំង​ប្រដាប់​អាវុធ​អោយ​បង្ក​ចលាចល​ក្នុង​ប្រទេស​ ​បន្ទាប់ពី​​ពួក​គេ​ធ្វើ​សកម្ម​ភាព​ចែក​ផ្កា​ ទឹក​ក្រូច​ ​​និង​​ទឹក​​សុទ្ធ​​ ​ជូន​​កង​​ទ័ព​​​ ​ដែល​ត្រូវ​រដ្ឋា​ភិ​បាល​ចល័ត​ចូល​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​។ ​
លោក​សួន​ ​សេរី​រដ្ឋា​ ​បាន​ហៅ​សក​ម្ម​ភាព​របស់​យុវ​ជន​ទាំ​ង​នេះ​ថា​ ជា​សកម្ម​ភាព​មនុស្ស​ធម៌​សុទ្ធ​សាធ​ ។ ​លោក​បាន​ចោទ​ត្រឡប់​ទៅវិញ​ថា​​ ​មា​ន​​តែ​​អ្នក​ដែល​ប្រើ​ប្រាស់​យុទ្ធ​ភ័ណ្ឌ​យោធា​ ​​និង​​កម្លាំង​​ប្រដាប់​អាវុធ​ទេ ​ដែល​ត្រូវ​ចោទ​ថា​ ​ជា​អ្នក​បង្ក​រការ​ភ័យ​ខ្លាច​ និង​ចលា​ចល​នៅ​ក្នុង​ប្រទេស​ ។ ​
«បើ​ប្រើ​ពាក្យ​ថា​ ​ញុះ​ញង់​កង​ទ័ព​ ​គឺ​ ​ហ៊ុន​ សែន​ ទើប​ជា​អ្នក​ដែល​ញុះញង់​កង​ទ័ព​និង​កង​កម្លាំង​ប្រដាប់​អាវុធ​អោយ​មក​​ពាក់​មុខ​បង្ហូរ​ឈាម​ពលរដ្ឋ​ខ្មែរ​ ។​ ព្រោះ​ការ​ញុះ​ញង់​កង​ទ័ព​អោយ​ធ្វើ​សង្គ្រាម​នេះ​ គឺ​ ហ៊ុន​ សែន​ ​បាន​ និយាយ​ច្រើន​លើក​ច្រើន​សារ​ណាស់​តាំង​ពី​មុនការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​ ​មក​ម៉្លេះ​» ​សំណេរ​របស់​លោក​ ​សួន​ ​សេរី​រដ្ឋា​ ​ឆ្លើយ​តប​នឹងសំណួរ​ទាក់​ទង​ទៅ​និង​ការ​ចាប់​ខ្លួន​យុវ​ជន​ទាំង​បួន​នាក់​នេះ ​។
​ចំពោះ​អក្សរ​ដែល​សរសេរ​អំពាវ​នាវ​ទៅ​កាន់​កង​កម្លាំង​ប្រដាប់​អាវុធ​តម្រង់​ទៅ​ជន​ផ្តាច់​ការ​នោះ ​លោ​ក​សួន​ ​សេរី​រដ្ឋា​ ​បាន​បក​ស្រាយ​ពន្យល់​ថា៖​ «សារ​របស់​ខ្ញុំ​ក្នុង​ ​បាច់​ផ្កា​ដែល​ជូន​កង​ទ័ព​ ​គឺ​ជាសារ​ដើម្បី​សន្តិ​ភាព​ ​និង​ដើម្បី​ពន្យល់​ ​កង​ទ័ព​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​អោយ​បាន​ដឹង​យក​ទៅ​គិត​ពិចារណា​ ​ថា ​តើចុង​អាវុធ​ត្រូវ​បែរ​ទៅ​គំរាម​ពល​រដ្ឋ​ស្លូត​ត្រង់​ ​ឬ​ក៏​ត្រូវ​តែ​បែរ​តំរ៉ង​ទៅ ​ជន​ផ្តាច់​ការ​ដែល​ល្មោភ​អំណាច?»​។
នៅ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​យុវ​ជន​ទាំង​បួន​រូប​ ដោយ​ទទូច​អោយ​មាន​ការ​ដោះ​លែង​បន្ទាន់​ ។​
«គណ​បក្ស​សង្រ្គោះ​ជាតិ​ ​សូម​អោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ដោះ​លែង​យុវ​ជន​ទាំង​៤​នាក់​ជា​បន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ ដើម្បី​អោយ​ពួក​គេ​មាន​សេរី​ភាពបា​ន​មក​ជួបជុំ​គ្រួសារ​ ​និង​បន្ត​ការ​សិក្សារ​បស់​ពួក​គេវិញ»​ ។​
គណ​បក្ស​សង្គោះ​ជាតិ​ ​ក៏​បាន​អំពាវ​នាវ​អោយ​រដ្ឋា​ភិ​បាល​បញ្ឈប់​សកម្ម​ភាព​គម្រាម​កំហែង​ប្រជា​ពល​រដ្ឋ​តាម​គ្រប់​រូប​ភាព​ ​ដូច​ជា​ការ​ចល័ត​ទ័ព​ ​ការ​ចាប់​ខ្លួន​ និង​ការ​បង្ខិតបង្ខំ​នានា​ ។​
គេ​នៅ​មិន​ទាន់​ឃើញ​ប្រតិ​កម្ម​ពី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ​នៅ​ឡើយ​ទេ​ ។ ​ប៉ុន្តែ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ​បាន​ចេញ​សេចក្តី​ ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១៧​ ​សីហា​ ​ស្តី​ពី​ការ​ចាប់​ខ្លួន​យុវ​ជន​ទាំង​បួន​រូប​ ​នោះគឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​យុវជន​ទាំង​នោះ​បាន​ផលិត​ ​និង​ចែក​ចាយ​ខិត​ប័ណ្ណ​ តាម​បញ្ជា​របស់​ឈ្មោះ​សួន​ ​សេរី​រដ្ឋា ​ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ​ដែល​ធ្លាប់​កសាង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ ហើយ​ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដី​ការ​ចាប់​ខ្លួន​ពី​បទ​ញុះញុង​អោយ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ​ ។​
យោង​តាម​សេចក្តី​ប្រកាស​ដដែល​ ​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ​ ​បាន​បញ្ជាក់​ថា​ ​សកម្ម​ភាព​ផលិត​ ​និង​ចែក​ខិត​ប័ណ្ណ​ ​គឺមិ​ន​មែន​ជាសិ​ទ្ធិ​សេរី​ភាព​ផ្នែក​នយោ ​បាយ​ ​ដែល​គ្រប​ដណ្តប់​ដោយ​ច្បាប់​របស់​កម្ពុជា​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​វា​ជា​បទ​ល្មើស​ផ្នែក​ព្រហ្ម​ទណ្ឌ​ ​ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ​ថ្មី​ ។​
ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​ ​បាន​អោយ​ដឹង​ថា ​តុ​លា​ការ​បាន​សម្រេច​ឃុំ​ខ្លួន​យុវ​ជន​ទាំង​បួន​រូប​នោះ​ជា​បណ្តោះ​អាសន្ន​ហើយ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ​សីហា​នេះ ។​
យុវជនទាំង​​​៤​​​នា​ក់​​​​ដែល​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​រួម​មាន​​ឈ្មោះ​ ​ទី​១. ឈ្មោះ ទុ​ត ច័ន្ទ​​បញ្ញា ​ភេទ​​ប្រុស​ ​ទី​២​​ឈ្មោះ ​ហ៊ុយ ​បូ​រិ​ន​ ​ភេទ​​ប្រុស​ ​ទី​​៣ ​ឈ្មោះ ​ឡុង លី​​ផេង​ ​ភេទ​​ស្រី ​និង​ ​ទី​៤​ ​ឈ្មោះ​ ​សុខ​ ​ដា​​លិ​​ន​ ភេទ​​ស្រី​ ។ ​អ្នក​​ទាំង​​៤​​ត្រូវ​បាន​​ចាប់​ខ្លួន​​កាល​ពី​​ថ្ងៃទី​​១៥​ ខែ​សីហា​ ឆ្នាំ​​២០១៣​​ ៕​
Statement-18-08-2013-791x1024New-Picture
ប្រភពពី  Free Press Magazine 


Read more: http://www.cambodiapage.info/?p=10998#ixzz2cKkzkB5r

0 comments:

Post a Comment