គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:30 AM

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​នៅ​ព្រឹក​មិញ​ព​ថ្ងៃទី៨ កក្កដា ២០១៣ នេះ​ដាក់គុក​ស្ត្រី​ជា​ឃាតករ ដែល​បានរៀបចំ​គម្រោង​សម្លាប់​កញ្ញាឯក​ផ្សាយពាណិជ្ជកម្ម នៅ​ក្រុមហ៊ុនស្រា​ស្បាយ(SPY) ដាក់គុក​មួយជីវិត​ប​ង្គា​ប់​ឱ្យ​សង ប្រាក់​ទៅ​គ្រួសារ​ជនរងគ្រោះ​ចំនួន ២ម៉ឺន៨ពាន់​ដុល្លារ​អាមេរិក។
លោក​សួស សំអាត ប្រធាន​ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច ផ្តន្ទាទោស ស្ត្រីជន​ជាប់ចោទ​ឈ្មោះ​ស៊ុន គឹម​ហេង អាយុ២៣ឆ្នាំ អតីត​មេការ​ក្នុង​ក្រុមហ៊ុន ចិន​មួយ​លក់​គ្រឿង​សង្ហា​រឹម និង​មិត្តភក្តិ​របស់​កញ្ញាឯក​ផ្សាយពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុនស្រា​ស្បាយ៍(SPY) លឹម ស្រី​ពេជ្រ ពីបទ ឃាតកម្ម​គិតទុក​ជាមុន។
ស្ត្រីជន​ជាប់ចោទ​ឈ្មោះ ស៊ុន គឹម​ហេង អាយុ២៣ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១។
គួ​រំលឹកថា កាលពី​ថ្ងៃទី ២៣ តុលា ២០១២ ស្ដ្រី​រូបនេះ​បាន​ទូរស័ព្ទ​ទាក់ទង​នារី​រងគ្រោះ ឈ្មោះ លឹម ស្រី​ពេជ្រ ដើម្បី​ណាត់ជួប​គ្នា​នៅ​ម្ដុំ​ផ្សារ​សុ​វណ្ណា ក្នុង​គោលបំណង​ពិភាក្សាគ្នា​រឿង​រកស៊ី។ បន្ទាប់មក​ស្ត្រី​រូបនេះ​បាន​ល្បួង​នារី​រងគ្រោះ មកកាន់​លំនៅឋាន​របស់ខ្លួន ផ្ទះ​លេខ​១១៤A ផ្លូវ​លេខ៩៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន។
ក្នុងខណៈដែល​នារី​រងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ឈ្មោះ​ស៊ុន គឹម​ហេង បាន​យក​ខ្សែ​នីឡុង​រឹត​ក​ជាច្រើន​ជុំ និង​យក​ស្កុ​ត​ពណ៌​លឿង​រុំ​ទាំងមុខ​ទាំង​សក់​ជាច្រើន​ជុំ​ទៀត រហូត​ធ្វើឱ្យ នារី​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត។
ក្រោយ​ហេតុការណ៍​កើតឡើង​ឈ្មោះ​ស៊ុន គឹម​ហេង បាន​នាំ​សាកសព​នារី​រងគ្រោះ​ដឹក​តាម​រថយន្ដ​ហាយ​ឡែ​ន​ឌឺ​យកទៅ​ទម្លាក់ចោល​នៅក្នុង​ប្រឡាយ​ក្បែរ​រោងចក្រ​កាត់ដេរ ស្ថិតនៅ​ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ។
បន្ទាប់មក​ជនជាប់ចោទ បាន​ទាក់ទង​មក​ក្រុមគ្រួសារ​នារី​រងគ្រោះ​ដើម្បី​ជំរិត​ទារប្រាក់​ចំនួន៥ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្ដែ​ការចរចា​មក​នៅត្រឹម១ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក​វិញ។ ក្រោយមក ក្រុមគ្រួសារ​របស់​នារី​រងគ្រោះ បាន​ប្រាប់​ឱ្យឈ្មោះ ស៊ុន គឹម​ហេង ទៅ​បើកប្រាក់​ពី​ធនាគារ​មួយ​ស្ថិតក្នុង​ខណ្ឌ៧មករា ហើយ​សមត្ថកិច្ច​បាន​រៀប​អន្ទាក់​ឃាត់ខ្លួន​ជនជាប់ចោទ​តែម្តង៕
ប្រភពពី ann