គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:31 AM
Abhisit-Vejjajiva-is-elec-001មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេសថៃ គឺ​លោក អាប់​ភី​ស៊ីត វាចា​ជីវ៉ា បាន​ព្រមាន​ថា ប្រសិនបើ​មានច្បាប់​លើកលែងទោស​ដល់​លោក ថាក់ស៊ីន ឲ្យ​ត្រលប់​ចូលក្នុង​ប្រទេសថៃវិញ​នោះ អាច​នឹង​ផ្ទុះឡើង នូវ​សង្គ្រាមស៊ីវិល។
ការ​ថ្លែង​ដូច្នោះ​របស់​មេដឹកនាំ​រូបនេះ ​បានធ្វើ ឡើងបន្ទាប់ពី​មានការ​បង្ហោះ​ក្នុង​គេហទំព័រ​Youtubeកាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ដែល​ត្រូវបាន​ចាត់ទុកថា​ ជាការ​សន្ទនា​រវាង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អនុរដ្ឋមន្ត្រី​ការពារជាតិ​ថៃ​គឺ​លោក យុ​ត្ថា សាក់ សា​ស៊ី​ប្រា​ផា នៅ​សិង្ហ​បុរី​ កាលពី​ចុងខែ​មុន ស្តីពី​ការលើកលែងទោស​ដល់​លោក​ថាក់ស៊ីន។
 យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ ដែលជា​បក្ស​កាន់អំណាច បាន​និយាយកាលពី​ម្សិលមិញ​ថា សម្លេង​ក្នុង​ខ្លី​ប​នេះ​មិន​ទំនងជា​សម្លេង​របស់ លោក​ថាក់ស៊ីន និង​លោក យុ​ត្ថា​សាក់​ទេ ប្រហែលជា​ត្រូវបាន​មនុស្ស​ផ្សេង​ប្រឌិត​ឡើង ដើម្បី​បង្ក​ជម្លោះ បន្ថែមទៀត។
 លោក អាប់​ភី​ស៊ីត បាន​ព្រមាន​ថា បើ​វា​គឺជា​សម្លេង​របស់​បុគ្គល​ទាំងពីរ​នាក់​មែន​នោះ ប្រទេស​ថៃ​នឹង​ត្រូវគេ​រុញឲ្យធ្លាក់​ក្នុង សង្គ្រាមស៊ីវិល​មួយ ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន៕
ប្រភពពី ann