គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:24 AM
news-paper-fier-gun-die_cenកំពត: បុរស​ជា​កម្មករសំណង់ និង​កាន់​ប័ណ្ណ​សម្គាល់​ជា​អ្នកសារព័ត៌មាន​ម្នាក់ ត្រូវ​ជនប្រដាប់អាវុធ​បាញ់សម្លាប់ ពេល​កំពុងធ្វើដំណើរ​ទៅកាន់​លំនៅស្ថាន​។
​ហេតុការណ៍​នេះ កើតឡើង នា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ លើ​ដង​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ខ្វាវ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ​។ គេ​មិនទាន់​អាច​សន្និដ្ឋានថា ជា​ករណី​អ្វី​នៅឡើយ​ទេ តែ​ជនរងគ្រោះ​បាន​បាត់បង់​ម៉ូតូ​មួយគ្រឿង ដែល​ទើបតែ​ទិញ បាន​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​។ ម៉ូតូ​នោះ ជនរងគ្រោះ ទិញ​តាមរយៈ​បង់​រំ​លោះ​។​
​    ​
​ជនរងគ្រោះ ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ឈ្មង ឱម អាយុ ៣៦​ឆ្នាំ ទីលំនៅ​ភូមិ​អង្គរជ័យ​ក្រោម ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត​។​
ដោយ​ស្រង់​សម្តី​ពី​ប្រភព​ក្បែរ​កន្លែងកើតហេតុ នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​ហេតុការណ៍​កើតឡើង មាន​ស្នូរ​ម៉ូតូ​ពីរ​គ្រឿង​បើ​ម​មកពី​ទិស​ខាងជើង​។ លុះដល់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ស្រែ​ជា ម៉ូតូ​នោះបាន​ឈប់ ហើយ​ឮ​បុរស​ម្នាក់​ស្រែកថា “​ជួយ​ផង​”​។ ពេលនោះ ស្រាប់​តែមាន​ស្នូរ​ផ្ទុះអាវុធ​មួយគ្រា​ប់ រួច​ម៉ូតូ​ទាំងពីរ ក៏​បើក​ត្រឡប់ក្រោយ​វិញ​យ៉ាង​រហ័ស​បំផុត​។
​ដោយមាន​ការសង្ស័យ អ្នកជិតខាង​បាននាំគ្នា​ទៅកាន់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​បុរស​ម្នាក់ ដេក​ក្នុង​ថ្លុកឈាម​ស្លាប់ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ដល់​សមត្ថកិច្ច​ឱ្យបាន​ដឹង​។
​នគរបាល​មូលដ្ឋាន​បន្តថា មកដល់​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា​នេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ជា​ករណី​អ្វី​នៅឡើយ​ទេ ដោយ​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត កំពុង​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់​បំផុត តែ​តាម​ការអះអាង​របស់​មិត្តភក្តិ​បុរសរងគ្រោះ ក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​បាត់បង់​ម៉ូតូ​មួយគ្រឿង​ម៉ាក Surfar ផលិត​ឆ្នាំ​២០១៣ ដែល​ទើបនឹង​ទិញ​អំឡុងពេល​បី​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ការបង់​រំលស់ ហើយ​មុនពេល​គ្រោះថ្នាក់ ជនរងគ្រោះ បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ នៅ​អង្គតាសោម ក្បែរ​ការដ្ឋាន​សំណង់​៕
ប្រភពពី CEN