គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:22 AM
Sam_riangsy_CEN_13_05_13 (2)ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយថា លោក​បាន​សរសេរ​លិខិត​មួយច្បាប់ ដើម្បី​ស្វែងរក ការលើកលែងទោស ពី​ព្រះមហាក្សត្រ ដើម្បី​ត្រួស​ត្រាយផ្លូវ សម្រាប់​ការវិលត្រឡប់ របស់លោក មក​ចូលរួម​ការបោះឆ្នោត​។​
​នៅក្នុង​សារ​មួយ​ជា​ភាសា​អង់គ្លេស​ចុះ​ថ្ងៃទី​៧​ខែកក្កដា​ដែល​ផ្សាយ​តាម Facebook របស់លោក​នោះ លោក សម រង្ស៊ី មិនបាន​បញ្ជាក់ថា​លិខិត​នោះ​ត្រូវបាន​ផ្ញើ​ទៅកាន់​ព្រះមហាក្សត្រ​នៅពេលណា​នោះទេ​។ ប៉ុន្តែ​លោក សម រង្ស៊ី បា​និ​យ​យា​ថា រហូតមកទល់​ពេលនេះ លិខិត​នោះ​មិនទាន់​បានទទួល​ល​ទ្ឋ​ផល​នៅឡើយ​ទេ​។​
​លោក សម រង្ស៊ី ក៏បាន​សរសេរ​លិខិត​ទៅកាន់​ប្រទេស​ជា​ហត្ថលេខី ទីក្រុង​ប៉ារីស​ផងដែរ ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ជា​លក្ខណៈ អន្តរជាតិ​សម្រាប់​បើកផ្លូវ​ដល់​ការវិលត្រឡប់ របស់លោក​មកកាន់​ប្រទេស​កម្ពុជា​វិញ មុនពេល​ការបោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ ថ្ងៃទី​២៨ ខែកក្កដា​។​
​ខណៈដែល​លោក សម រង្ស៊ី​មានទោស​ជាប់​នឹង​ខ្លួន​នោះ ការលើកលែងទោស​ពី​ព្រះមហាក្សត្រ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ការវិលត្រឡប់ របស់លោក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ តាមច្បាប់​នៃ​ប្រទេស​កម្ពុជា ការលើកលែងទោស ដល់​លោក​នឹង​មិនអាច​ធ្វើទៅ​បានឡើយ បើសិនជា​គ្មាន​ការយល់ព្រម​ពីស​ម្តេច​ហ៊ុនសែន​។​
​ដូច្នេះ ការសម្របសម្រួល​ផ្នែក​នយោបាយ​មួយ​ចំ​បាច់ ត្រូវមាន​ដើម្បី​អាចឈាន​ដល់​ការលើកលែងទោស ពី​ព្រះមហាក្សត្រ ដែល​នឹង​ព្រះរាជទាន ការលើកលែងទោស តាម​សំណើ របស់​នាយករដ្ឋមន្ត្រី​៕​
ប្រភពពី៖ cambodiapage.info