រវល់តែគិតគូរក្នុងរឿងទៅបោះឆ្នោតនៅថ្ងៃស្អែកស្រាប់តែលេចបែកធ្លាយរូបភាពនិស្សិតថើបជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាលនៅក្នុងហាង Momo Milk Green Tea ឋិតនៅក្បែសាលាបឋមសិក្សាភ្នំដូនពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើចង់ធ្វើបែបនេះម្តេចមិនទៅសណ្ឋាគារ ឬផ្ទះសំណាក់វិញទៅចាំបាច់អ្វីមកធ្វើសកម្មភាពនៅក្នុងបន្ទប់កញ្ចក់ស្មានថាគេមើលមិនឃើញដូច្នេះជាហេតុនាំឲ្យអ្នកលួចប្រមាញ់រូបថតបានត្រជាក់ភ្នែក និងផ្តិតរូបភាពមកចែករំលែកគ្នាមើល និងបញ្ចេញមតិយោបល់ពេញបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា។
អ្នកលេង Facebook ភាគច្រើនបានបញ្ចេញមតិយោបល់ថា សកម្មភាពរបស់និស្សិតស្រីប្រុសមួយគូនេះគឺបានធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ល្អផូរផង់របស់ជាតិ និងក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិស្សិតខ្មែរទូទៅផងដែរ៕
ប្រភពពីដើមត្នោត


0 comments:
Post a Comment