គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:09 AM
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់ បាន​តវ៉ា​ឲ្យ​ គណៈកម្មាការ រៀបចំ​ការបោះឆ្នោត​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល បិទ​មណ្ឌលបោះឆ្នោត​មួយ​ ក្នុង​ឃុំ​នេះ ដោយសារ​តែមាន​ អ្នក​ចំឡែក រាប់រយ​នាក់​ បានមក​បោះឆ្នោត ខុសពី​ធម្មតា​។​
​មណ្ឌល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​នេះ គឺ​មណ្ឌល​លេខ ១៣៥ ដែលមាន​បី​៣ ការិយាល័យ​ធំៗ មាន​អ្នកបោះឆ្នោត​ចំនួន ១៦៤២​នាក់​។ មូលហេតុ​ដែល​ប្រជាពលរដ្ឋ បាន​ផ្ទុះ​ការតវ៉ា​នោះ ដោយសារតែ​អ្នក​ចំឡែក​មុខ​ទាំងនោះ ត្រូវបាន​គេ​ដឹក​តាម​ឡាន ឲ្យ​មក​បោះឆ្នោត ក្នុង​មណ្ឌល​នេះ ដែល​អ្នក​ចំឡែក​នោះ ភាគច្រើន​ជាម​នុស្ស  មកពី​ខេត្ត​ផ្សេងៗ ។​
​មន្ត្រី​បោះឆ្នោត ខេត្តកណ្តាល បាន​ចុះ​សម្របសម្រួល ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម ហើយ​បានទាមទារ​ឲ្យ បិទ​ការិយាល័យ ជា​ស្ថាពរ និង​មូលហេតុ​មួយទៀត គឺ​ដោយសារតែ ប្រជាពលរដ្ឋ​ខឹងសម្បា ករណី​អ្នកសង្កេតការ ដែល​បាន​ទម្លាយ​រឿងនេះ ត្រូវបាន​ចាប់ខ្លួន ហើយ​នាំយកទៅ​កន្លែង​អាថ៌កំបាំង​មួយ ៕
ប្រភពពី វត្តភ្នំ

0 comments:

Post a Comment