គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:35 PM
នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា នឹង​រៀបចំ​ឲ្យ​មាន «​វេទិកា​បញ្ចេញមតិ​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ទៅនឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក​​ បានបញ្ចេញមតិរបស់ខ្លួន។​


​ការរៀបចំ​វេទិការ​បញ្ចេញមតិ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹង​រៀបចំ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឋិត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ «​អតីត​ទីស្នាក់ការ​គណ​បក្ស​សិទ្ធិមនុស្ស​» ចាប់ពី​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ ស្អែក​នេះ​តទៅ ដោយ​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ០៨ និង ៣០ នាទី ដល់ ម៉ោង ១១ និង ៣០ នាទី​ព្រឹក​៕​
ប្រភពពី ដើមត្នោត
Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment