គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:31 PM
ភ្នំពេញ: នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ថ្ងៃទី​៣០ ​ខែកក្កដា​នេះ ​ព្រះអង្គម្ចាស់ ​នរោត្តម អរុណរស្មី បាន​ថ្លែង​នូវ​អំណរគុណដ៏ជ្រាលជ្រៅ​ ចំពោះប្រជាពលរដ្ឋ និង​សមាជិក​ទាំងអស់​ ដែល​បាន​​​តស៊ូ គាំទ្រ និង​ផ្តល់​​សេចក្តីទុកចិត្ត ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កន្លងមកនេះ​។​
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​បញ្ជាក់​បន្តថា “​ទោះបីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពុំបានទទួល​នូវ​អាសនៈ​ក្នុង​រដ្ឋសភា នា​អាណត្តិ​នេះ​ក្តី ក៏​យើងទាំងអស់គ្នា បានបង្ហាញ​នូវ​ឆន្ទៈ​ដ៏​អង់អាច មុះ​មុត ក្នុងការ​រួបរួមគ្នា បំរើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​តាម​សមត្ថភាព របស់​យើង​”។​
នៅក្នុង​សេចក្តីប្រកាស​នោះ បាន​បញ្ជាក់ថា​ “​ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូនជនរួមជាតិ ជា​ទី​ស្នេហា​ថា ខ្ញុំផ្ទាល់ ​នឹង​នៅ​បន្ត​ការដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ក្នុង​គោលបំណងបំរើ​ប្រយោ​ជ​ន៍​​ជាតិ មាតុភូមិ​ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ តាម​មាគ៌ា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​ឪ សម្តេច​តា​សម្តេច​តា​ទួត នៃ​យើង​”។
ជា​ការ​កត់​សម្គាល់ កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​លើក​ឡើងថា ការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ ហើយ​ទាម​ទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស្រាវ​ជ្រាវ​ភាព​មិន​ប្រក្រតី​ទាំង​នោះ៕
ប្រភពពី  CEN

0 comments:

Post a Comment