សហរដ្ឋអាម៉េរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីជាច្រើន នៃការបោះឆ្នោតនៅកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានស្នើសុំឲ្យមានការស៊ើបអង្កេតដែលអាចយកជាការបាន។
អ្នកស្រី Jen Psaki អ្នកនាំពាក្យឲ្យក្រសួងការបរទេសអាម៉េរិកបានស្នើសុំឲ្យគណបក្សទាំងអស់និងអ្នកគាំទ្ររបស់គេឲ្យរក្សាសណ្ដាប់ធ្នាប់និងសន្ដិសុខជាបន្តទៀត នៅក្រោយពេលបោះឆ្នោតរួច។
គណបក្សប្រឆាំងនៅប្រទេសកម្ពុជាបានច្រានចោលនូវលទ្ធផលបឋម ទោះបីជាបក្សនេះបានទទួលកៅអីយ៉ាងច្រើនថែមទៀតក៏ដោយ។ គណបក្សសង្រ្គោះជាតិ
និយាយថា ខ្លួនមានភស្តុតាងបង្ហាញអំពីការបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅថ្ងៃស្អែកនេះ។
គណបក្សប្រជាជនកម្ពុជាបានប្រកាសអំពីជ័យជម្នះបើទោះជាមានការបាត់បង់កៅអីសភាជាច្រើនក្ដី។
យ៉ាងណាមិញលទ្ធផលផ្លូវការនៅមិនទាន់ចេញនៅឡើយទេ។
លោកស្រីជូឡុង សាមូរ៉ានៃគណបក្សសង្រ្គោះជាតិបាននិយាយប្រាប់ វិទ្យុអូស្រ្តាលីថា ប្រជាពលរដ្ឋមិនបានទទួលឱកាសសម្រាប់ការបោះឆ្នោតនោះទេ៕
ប្រភពពី ABC Radio Australia
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment