គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:22 AM
គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា ការ​គំរាម​ធ្វើ​មហាបាតុកម្ម បើសិន​ជា​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ពី​លទ្ធផល​ឈ្នះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ មិនមែន​ជា​ការពិត​ដែល​ប្រកាស​ជា​ផ្លូវការ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់ លោក សម រង្ស៊ី និង​លោក យឹម សុវណ្ណ។​
សកម្មជនជាច្រើន​ អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ពុះ​កញ្ជ្រោល កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដោយ​សំដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​បាន​ប្រកាស​ជា​បឋម​កន្លង​មក​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ.ជ.ប.។
នៅក្នុង​ខណៈ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​និយាយ​ទៅ​កាន់​សកម្មជន​ជាច្រើន នៅ​យប់​ដដែល​ថា គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​ឈ្នះឆ្នោត ក្នុង​ការ​បោះឆ្នោត​អណត្តិ​ទី៥​នេះ។ ហើយ​ប្រសិន ជា​គណបក្ស​កាន់​អំណាច​មិន​ទទួលស្គាល់​លទ្ធផល​ខាងលើ លោក​នឹង​គម្រាម​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​មួយ។
ចំពោះ​ព័ត៌មាន​ដែល​អះអាង​ថា មាន​សកម្មជន​ជាច្រើន​កំពុង​តែ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​ ត្រូវ​លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា នេះ​មិនមែន​ជា​ការប្រកាស​ជា​ផ្លូវការ​របស់ គណបក្ស​សង្គ្រោះជាតិ​ឡើយ។
បន្លែម​លើ​នេះ​ដែរ ​លោក​សម រង្ស៊ី ក៏​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​បទសម្ភាសន៍​មួយ ជា​មួយ​វិទ្យុរ​បារាំងអន្តរជាតិ RFI កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី ២៩ កក្កដា​ថា គណកបក្ស​លោក​មិនទាន់ឈានដល់​ដំណាក់កាល​ចុះផ្លូវ​ធ្វើ​បាតុកម្មនោះទេ គឺ​សំខាន់​ការ​និយាយគ្នា​រក​ដំណោះស្រាយ៕
ប្រភពពី វិទ្យុបារាំង


Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment