ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើ(មិនទាន់ស្គាល់ ឈ្មោះ) បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BJ-7349 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ យុវជនរូបនេះបានជិះទៅបុករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-7658 ទាំងកំរោល បណ្តាលឲ្យជនរងគ្រោះផ្លោងទៅមុខរថយន្តរបួសធ្ងន់ និងម្តាយមីងដែលទើប តែឆ្លងទន្លេរួច រងរបួសធ្ងន់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕
- ប្រភពពីនគរវត្ត
