គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:01 AM
boy hunsenលោក​ហ៊ុន ម៉ានិត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​០៧៥៥៥៥ និង​ត្រូវជា​កូនប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី «​ផ្កាយ​១» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣​។​ ​
នៅក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំង​ជា​នាយករង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​។ លោក ហ៊ុន ម៉ានិត ក៏​ធ្លាប់​ត្រូវបានតែងតាំង​ជា​សមាជិក​លេខា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ផងដែរ ដោយ​អនុក្រឹត្យ​លេខ ២២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៨​។​ ​
ក្រោយមក លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ ៦៦៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១២​។​
​ក្នុង​ការងារ​បក្សនយោបាយ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុង​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​ ​
ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជូន​លោក ហ៊ុន ម៉ានិត នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវជា​បងប្រុស​របស់​លោក ហ៊ុន ម៉ានិត ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​០៣៣៨៨៣ បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១០/៩២១ ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១០​។​ ​
លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន​កាន់កាប់​មុខងារ​ជា​ប្រធាន​នាយកដ្ឋាន​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​បញ្ជាការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម «​គជប​ភ​» ដែលមាន «​សម្តេច​តេ​ជោ​សែន​» ជា​ប្រធាន គជប​ភ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​។​ ​
ដូច្នេះ កូនប្រុស​របស់​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ «​ថ្នាក់​ផ្កាយ​» ទាំងពីរ​នាក់​ហើយ ខណៈដែល​ឪពុក​ជា​នាយករដ្ឋមន្ត្រី​មាន​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ថ្នាក់​ផុត​លេខ​ផ្កាយ​មាស​៥៕​
r-1
r-2
hun-manet-manet
ប្រភពពី ដើមត្នោត