គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:37 PM
Zemanta Related Posts Thumbnailមិនមែន​មាន​តែ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​(​Facebook)​ ទេ​ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្កើត​នូវ​ពាក្យ​សាមញ្ញ​និង​ពេញ​និយម​ របៀប​ជា​សំណួរ​ថា​“​ដូរ​ឬ​មិន​ដូរ​?”​នោះ​ គឺ​សូ​ម្បី​នៅ​ក្រៅ​ហ្វេ​ស​ប៊ុ​ក​ ជា​ពិសេស​នៅ​ពេល​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ សម្រាប់​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​នេះ​ ក៏​ពាក្យ​សាមញ្ញ​“​ដូរ​ឬ​មិន​ដូរ​?”​ក្លាយ​ទៅ​ជា​ពាក្យ​ពេញ​និយម​របស់​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ ដោយ​ពួក​គេ​ឆ្លើយ​តប​ភ្លាមៗ​ថា​ “​ត្រូវ​តែ​ដូរ​”​ ។​
​ផ្ទុយ​ទៅ​វិញ​ ជាមួយនឹង​ពាក្យ​សាមញ្ញ​របៀប​ជា​សំណួរ​“​ដូរ​ឬ​មិន​ដូរ​?”​នេះ​ ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​គ្រប់គ្រង​ អំណាច​ផ្ដាច់មុខ​ដ៏​ធំ​នៅ​កម្ពុជា​ឆ្លើយ​តប​ថា​ “​អត់​ដូរ​”​ ។​
​តាម​ការ​សង្កេត​ជាក់ស្ដែង​បាន​បង្ហាញ​ថា​ សំឡេង​គាំទ្រ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឬ​ឱ្យ​មានការ​ដូរ​នៅ​ក្នុង​ស្រទាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ មាន​ចំនួន​ច្រើន​លើសលប់​ រីឯ​ម​ជ្ឈ​ដ្ឋា​ន​នៅ​ខាងក្រៅ​ហ្វេ​ស​ប៊ុ​ក​ក៏​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​នឹង​ការ​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​នេះ​ដែរ​ ដោយ​ឆ្លុះ​បញ្ចាំង​តាម​ចំនួន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​ខ្លាំងក្លា​ជា​បន្ដបន្ទាប់​ ។​ ​
យុវជន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ក្រុម​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ថា​ ការ​កាន់កាប់​អំណាច​ដ៏​យូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ រហូត​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​ជាប់ៗ​គ្នា​ ក្លាយជា​ការ​បង្កើត​ឱ្យ​មាន​អំពើ​បក្ខ​ពួក​និយម​ គ្រួសារ​និយម​ ផ្ដាច់​ការ​ ពុក​រលួយ​ជា​ប្រព័ន្ធ​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ ដែល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ភាគច្រើន​គេ​បាន​កែសម្រួល​ឬ​លុប​បំបាត់​រូប​ភាព​នៃ​ការ​កាន់កាប់​អំណាច​យូរ​យារ​បែប​នេះ​ចោល​ហើយ​ ។​ ដូច្នេះ​ យើង​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្ដូរ​ តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ ។​
​ព័ស្ដុតាង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​រូបភាព​នៃ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​ និង​ពី​មន្ដ្រី​ដល់​ឈ្មួញ​រកស៊ី​ តាម​វប្បធម៌​សិល្បៈ​នៃ​ការ​ចែករំលែក​ (​កូន​ ប្រពន្ធ​អ្នកធំ​រកស៊ី​បើក​ក្រុមហ៊ុន​ រួម​ដៃ​ជាមួយ​ក្រុម​ឈ្មួញ​ឯទៀតៗ​ ត្រូវ​បាន​កាង​ការពារ​ពីក្រោយ​ដោយ​អំណាច​របស់​ឪពុក​ ប្ដី​ដែល​ជា​អ្នក​មាន​អំណាច​ធំ​)​ អំពើ​ហិង្សា​គ្រប់​រូបភាព​កើត​ចេញពី​ស្រទាប់​ក្រុម​ គ្រួសារ​ បងប្អូន​ កូនចៅ​អ្នកធំ​ អ្នក​មាន​លុយ​ មក​លើ​ជន​ក្រីក្រ​តូច​តាច​ អំពើ​ហិង្សា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​ក្រុម​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រជា​ពលរដ្ឋ​និង​ព្រះសង្ឃ​ អំពើ​រំលោភ​បំពាន​យក​ដីធ្លី​ពី​អ្នកមាន​អំណាច​ អ្នកមាន​លុយ​មក​លើ​ប្រជាពលរដ្ឋ​តូចតាច​ អំពើ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ ដូច​ជា​ ព្រៃឈើ​ ត្រី​ រ៉ែ​ …​និង​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ អំពើ​អសន្ដិសុខ​សង្គម​ និង​ការ​មិន​គោរព​ច្បាប់​ តុលាការ​លម្អៀង​ និង​ពុក​រលួយ​…​។​ល​។​ ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​កាន់​អំណាច​ បាន​ធ្វើ​ឱ្យ​ក្រុម​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ និង​កូនចៅ​របស់​ពួក​គាត់​ក្ដៅក្រហាយ​ខឹងសម្បា​ ហើយ​ក៏​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ចាស់​របៀប​សព្វ​ថ្ងៃនេះ​ចោល​ ។​
​មជ្ឈដ្ឋាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បាន​ធ្វើការ​ប្រៀបធៀប​ថា​ នៅ​ប្រទេស​វៀតណាម​រយៈពេល​ជាង​៣០​ឆ្នាំ​ គេ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ដ្រី​ដល់​ទៅ​ចំនួន​៦​នាក់​ ខណៈ​ដែល​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ គេ​ធ្វើការ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋ​មន្ដ្រី​ដល់​ចំនួន​១០​នាក់​ទៅ​ហើយ​ រីឯ​កម្ពុជា​យើង​ជិត​៣០​ឆ្នាំ​ នៅ​តែ​នាយក​រដ្ឋមន្ដ្រី​មួយ​មុខ​ដដែលៗ​ គឺ​សម្ដេច​ ហ៊ុន​ សែន​ ។​
​សន្ទុះ​ទឹកចិត្ដ​និង​ឆន្ទៈ​របស់​យុវ​ជន​សម័យ​ថ្មី​នេះ​ ដែល​មាន​សេចក្ដី​ក្លាហាន​ទាមទារ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ គឺ​ធ្វើការ​ផ្លាស់​ប្ដូរ​ពី​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លេខ​រៀង​ទី​៤​នៅ​លើ​សន្លឹក​ឆ្នោត​ មក​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ន​យោ​បាយ​មួយ​ដែល​មាន​ប្រជាប្រិយភាព​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លេខ​រៀង​ទី​៧​ នៅ​លើ​សន្លឹក​ឆ្នោត​ដែល​មាន​ឯកឧត្ដម​សម​ រ​ង្ស៊ី​ ជា​ ប្រធាន​ ។​
​ទោះជា​យ៉ាងណា​ក៏​ដោយ​ នេះ​គឺ​គ្រាន់តែ​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​សន្ទុះ​ទឹកចិត្ដ​ និង​ឆន្ទៈ​របស់​យុវជន​សម័យ​ថ្មី​ដែល​កំពុង​គាំទ្រ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ រីឯ​លទ្ធផល​ពិតប្រាកដ​ដែល​អាច​ផ្លាស់​ប្ដូរ​បាន​ ឬ​មិន​បាន​នៅ​ដដែល​នោះ​ គឺ​អាស្រ័យ​ទៅ​លើ​សន្លឹក​ឆ្នោត​ទទួល​បាន​នូវ​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​ ៕
Do-or-Not
ប្រភពពីដើមត្នោត