វិទ្យាស្ថានអន្តរជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI បានបញ្ចប់កម្មវិធីកិច្ចពិភាក្សា
ថ្នាក់ជាតិ ដែលបានរៀបចំធ្វើនៅក្នុងស្ទូឌីយោ នៃទូរទស្សន៍ជាតិកម្ពុជា កាលពីព្រឹកមិញជាមួយនឹងគណបក្សយោបាយចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
ថ្នាក់ជាតិ ដែលបានរៀបចំធ្វើនៅក្នុងស្ទូឌីយោ នៃទូរទស្សន៍ជាតិកម្ពុជា កាលពីព្រឹកមិញជាមួយនឹងគណបក្សយោបាយចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
បន្ទាប់ពីគណបក្សនីមួយៗបានប្រកាសពីគោលនយោបាយរបស់ខ្លួនដោយសង្ខេបសំណួរជាច្រើនត្រូវអ្នកសម្របសម្រួលវេទិកាបើកឲ្យសួរទៅកាន់គណបក្សនយោបាយទាំងបី ក្នុងនោះ
សំណួរស្តីពីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ទទួលបានការស្វាគមន៍និងទះដៃច្រើនជាងគេពីអ្នកចូលរួម។
សំណួរស្តីពីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ទទួលបានការស្វាគមន៍និងទះដៃច្រើនជាងគេពីអ្នកចូលរួម។
ជាអាទិភាពគណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ប្រធានស្តីទី ជាតំណាង, ដោយមិនមានការរើសអើងពូជសាសន៍ បានបញ្ជាក់ប្រាប់អង្គពិធីថា លោកធានាឲប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដី អនុវត្តច្បាប់អន្តោប្រវេសន៍ដោយគោរពសិទ្ធិមនុស្ស ដែលលោកមើលឃើញថាច្បាប់សព្វថ្ងៃអនុវត្តតែជាមួយថៃ មិនអនុវត្តជាមួយជនជាតិវៀតណាម។ លោក កឹម សុខា រិះគន់ថា មិនដែលឃើញមានការបញ្ជូនជនអន្តោប្រវេសន៍ប្រវេសវៀតណាមខុសច្បាប់ណាម្នាក់ ទៅស្រុកវិញទេអស់រយៈពេល ២០, ៣០ឆ្នាំទៅហើយ។
លោក សុខ ឥសាន្ត, បេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងសំណួរដដែល ដែលមានលក្ខណៈផ្ទុយគ្នានឹងអ្វីដែលបានអះអាងដោយតំណាងគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ លោក សុខ ឥសាន្ត បន្តថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតច្បាប់សញ្ជាតិនិងជន
អន្តោប្រវេសន៍ ជាពិសេសបានពិនិត្យម៉ត់ចត់ជនអន្តោប្រវេសន៍ដែលចូលសញ្ជាតិខ្មែរ និងស្រង់ស្ថិតិជនអន្តោប្រវេសន៍។ ដោយសារច្បាប់អន្តោប្រវេសន៍នេះហើយដែលធ្វើឲ្យប្រទេសកម្ពុជារក្សាបានចំណងមិត្តភាពជាមួយប្រទេសជិតខាង និងរក្សាអធិបតីភាពជាតិ,នេះបើតាមការអះអាងពីលោក សុខ ឥសាន្ត។

ដោយឡែក គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក ហួន រាជចំរើន ជាប្រធាន បាន ឆ្លើយយ៉ាងខ្លីថា គណបក្សរបស់លោកមានគោលការណ៍ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ទាំងអស់នៅលើទឹកដីកម្ពុជា មិនចំពោះតែជនអន្តោប្រវេសន៍វៀតណាមនោះទេ។ លោកបន្ថែមថា គឺដោះស្រាយតាមបែបការទូត ពោលគឺជនជាតិណាក៏ដោយដែលរស់នៅលើទឹកដីកម្ពុជាគ្មានច្បាប់ គឺកោះហៅមន្ត្រីការទូតមកពិនិត្យ ហើយឲ្យនាំទៅវិញចុះ។
ចំពោះវគ្គទី២ដែលបានធ្វើនៅរសៀលថ្ងៃនេះដែរដោយ NDI គឺមានការចូលរួមពីគណបក្ស ហ្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ និងគណបក្សសញ្ជាតិកម្ពុជា។ ដោយឡែក គណបក្ស២ផ្សេងទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ
ប្រជាធិបតេយ្យ បានបញ្ជាក់ថា មិនបានចូលរួមទេនៅក្នុងកម្មវិធីនេះ៕
ប្រជាធិបតេយ្យ បានបញ្ជាក់ថា មិនបានចូលរួមទេនៅក្នុងកម្មវិធីនេះ៕
ប្រភពពី RFI