តាមសមត្ថកិច្ចនគរបាលបាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាញ ញ៉ី អាយុ៥២ឆ្នាំ មានទីលំនៅ ក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានមុខរបរលក់សាច់ពិសេសនៅក្បែររោងចក្រ ញូវស្តារ ។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា ក្នុងអំឡុងពេលម៉ោងខាងលើ គេឃើញស្ត្រី រងគ្រោះបាន ឆ្លងថ្នល់ពីកន្លែងលក់របស់ខ្លួន មកផ្សារដែលនៅទល់មុខរោងចក្រ ដើម្បីទិញបបរ ឱ្យកូនស្រី គ្រាន់តែឆ្លងមកដល់ពាក់កណ្តាល ផ្លូវក៏ត្រូវរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3675 ដឹកមនុស្សពេញណែន (សង្ស័យជារថយន្តតាក់ស៊ីភ្នំពេញ-ក្រុងព្រះសីហនុ) បើកបរពីកើតទៅលិច បុកចំពីចំហៀងខ្លួន ប៉ើងពីកន្លែងកើតហេតុបោកផ្ទប់ថ្នល់ចម្ងាយជាង២០ម៉ែត្រ បែកក្បាល បាក់ដៃស្លាប់ភ្លាមមួយរំពេច ។
ក្រោយកើតហេតុគេឃើញរថយន្តខាងលើនេះបង្អង់ល្បឿនអើតមើលជនរងគ្រោះដែរ តែមើលទៅ មិនស្រួល ក៏ដាក់មេផាយ សំដៅចូលក្រុងព្រះសីហនុបាត់ទៅ ។ ចំណែកជនរង គ្រោះត្រូវបាន បងប្អូនបីតាមម៉ូតូយកទៅធ្វើបុណ្យនៅលំនៅដ្ឋានដែលនៅក្បែរនោះភ្លាមៗផងដែរ ៕
ប្រភពពីនគរវត្ត
