ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅផ្លូវលំទួលពត ភូមិរំដួល ខាងត្បូង សង្កាត់បឹងស្នោ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុន ពេលកើតហេតុគេបានឃើញបុរសខាង លើដើរទ្រេតទ្រោតតាមផ្លូវទួលពត ហើយ បានដួលនៅលើចិញ្ជើមផ្លូវបាត់មាត់បាត់ កដោយមិនដឹងមូលហេតុ ។ ពេលឃើញ ដូច្នេះប្រជាពលរដ្ឋបាននាំគ្នាទៅដាស់ អង្រួនព្រោះនឹកស្មានថា បុរសរូបនេះត្រូវ គេដាក់ថ្នាំសណ្ដំយកម៉ូតូ ប៉ុន្ដែពេលដាស់ អង្រួនមិនកម្រើកនោះ ទើបប្រជាពលរដ្ឋ ទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្ដិ៍ឱ្យ មកពិនិត្យ ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្រោយទទួលព័ត៌មាននេះភ្លាមនគរបាល ប៉ុស្ដិ៍បឹងស្នោមកដល់ក៏បានហៅរថយន្ដ សង្គ្រោះអង្គភាពង៧០មកដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែខណៈដែលក្រុម សង្គ្រោះលើកបុរសរូបនេះដាក់លើរថយន្ដ បម្រុងដឹកយកទៅកាន់មន្ទីរពេទ្យនោះ ស្រាប់តែបុរសនេះដឹងខ្លួនឡើងស្រែកជេរ បញ្ជោរសមត្ថកិច្ចធុំក្លិនស្រាហួងជាហេតុ ធ្វើឱ្យសមត្ថកិច្ច និងក្រុមសង្គ្រោះហួស ចិត្ដគ្រប់គ្នា ។ បើទោះបីជាបុរសប្រមឹក វង្វេងស្មារតីរហូតដល់ជេរសមត្ថកិច្ចនឹង ក្រុមសង្គ្រោះយ៉ាងណាក៏ដោយក៏សមត្ថ កិច្ចបានប្រឹងប្រែងចាប់ជនប្រមឹកដាក់ លើរថយន្ដទាល់តែបាន និងបានបញ្ជូនទៅ កាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ។
ប្រជាពលរដ្ឋនាំគ្នាហួសចិត្ដ និងបាន លាន់មាត់ថា ផឹកអីផឹកយ៉ាងនេះ ផឹកដល់ ថ្នាក់ស្រវឹងដេកលើថ្នល់ជេរសមត្ថកិច្ច ទៀត តើប្ដីអ្នកណាទៅន៎៕
- ប្រភពពីនគរវត្ត
