គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:59 PM
turnoutគណបក្ស​សង្គ្រោះជាតិ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​អះអាងថា ​ខ្លួន​កំពុង​បង្កើត​ក្រុម​ជួយ​រក​ឈ្មោះ​សម្រាប់​ពលរដ្ឋ​នៅតាម​ឃុំ​-សង្កាត់​ ទូទាំងប្រទេស​កម្ពុជា​ ដើម្បី​ជួយ​ស្វែងរក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត​ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី៥ខាងមុខនេះ។
គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​បង្កើតឱ្យមាន​ក្រុម​ចុះជួយ​ស្វែងរក​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុងករណី​ដែល​ពួកគេ​មិនមាន​ឈ្មោះ ឬក៏​មាន​ភាពមិនប្រក្រតីផ្សេងៗ នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត។
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យ៉ែម បុញ្ញា​ឫ​ទ្ធិ បានឱ្យដឹងថា ដោយសារ​មានការ​ព្រួយបារម្ភ​ពី​​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ថ្ងៃទី៣១ ធ្នូ ២០១២នោះ ថា​មាន​ភាពខុសគ្នា​ទៅនឹង​បញ្ជី​សម្រាប់​ការបោះឆ្នោត ២៨កក្កដា​នោះ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ក្រុម​ ដើម្បី​ស្វែង​ជួយ​ស្វែងរក​ឈ្មោះ​របស់​ពលរដ្ឋ។
អ្នកនាំពាក្យ​រូបនេះ​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើប្រាស់​កម្លាំង​របស់ខ្លួន​យ៉ាងតិច​ប្រមាណ​ជាង៨ពាន់​នាក់ ទូទាំងប្រទេស​ដែលជា​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​គណបក្ស​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ធ្វើការ​ពិនិត្យ​នៅតាម​មូលដ្ឋាន​​រៀងៗខ្លួន។
ទាក់ទិន​ការបង្កើត​ក្រុម​អង្កេត​ការណ៍​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះដែរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប  បាន​ឆ្លើយតប​ថា គណបក្សនីមួយៗមាន​សិទ្ធ ត្រួតពិនិត្យ​​​បញ្ជី​​​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​គ.ជ.ប បាន​បិទ​ផ្សាយ​នៅតាម​មណ្ឌលបោះឆ្នោត។ ហើយ​បើតាម​លោក​ទេព​ នីថា ដដែល បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោតរបស់​គ.ជ.ប គឺ​មិន​មានប​​ញ្ហា​អ្វី​ធំដុំ​នោះទេ។
តែ​ទោះជា​យ៉ាងណា លោក យ៉ែម​ បុញ្ញា​ឫទ្ធិ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ដំណឹង​ថា បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់​នៅ​ថ្ងៃទី២៨ កក្កដា​ខាងមុខនេះ ពិត​ជាមាន​បញ្ហា ហើយ​លោកថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​បញ្ហា​នេះ៕
ប្រភពពី RFI