គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:28 PM
4-stand-alonអ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះបាន​ឡើង​លើ​ដើម​ឈើ ដើម្បី​មើល​លោក​សម រង្ស៊ី ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ ​កំពុង​ថ្លែង​នៅ​​លើវេទិកា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​​ ​នៅ​ពេល​​ដែល​លោក​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​​ភ្លាម​​។ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​កាល​ពី​ថ្ងៃ​សុក្រមាន​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​សម្បើម​ពេញ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ចាប់​តាំង​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​​ភ្នំពេញ​រហូត​ដល់​ទី​លាន​ប្រជា​ធិប​តេយ្យ។ ​ទី​លាន​ប្រជា​ធិប​តេយ្យ​​ក៏​ពេញ​ណែន​ដែរ​សូម្បី​តែ​លើ​ដើម​ឈើ​នៅ​ជុំ​វិញ​នោះ​។
ប្រភពពី ភ្នំពេញប៉ុស្តិ៍     រូប​ថត​ សូ វិសា​ល