គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:27 AM
ទីបំផុតទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គជប) បានសម្រេចមិនទទួលចុះឈ្មោះ​លោកសម រង្ស៊ី ​ក្នុងបញ្ជីអ្នកបោះឆ្នោត ​និងបញ្ជីបេក្ខភាពតំណាងរាស្រ្ត ដោយសំអាងថា​ខុសទៅនឹងមាត្រា៤៩ថ្មី(៣) ​នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត ​និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពី​​ការបោះឆ្នោត​ជ្រើសតំាង​តំណាងរាស្រ្តដដែលនេះ ​។​
ការសម្រេចយ៉ាងដូច្នេះ ​បានធ្វើឡើងបន្ទាប់ពី គជប បានកិច្ចប្រជុំបិទទ្វារ​ស្តីពីការសុំចុះឈ្មោះ ​លោក សម រង្ស៊ី ​ទៅក្នុងបញ្ជីអ្នកបោះឆ្នោត និង​បញ្ជីបេក្ខភាពតំណាង​រាស្រ្ត​មណ្ឌល​ខេត្តកណ្តាល ចាប់តំាងពីម៉ោង៩ព្រឹក​រហូតដល់ម៉ោង១២ថ្ងៃត្រង់​​ថ្ងៃចន្ទ​ ហើយបានបន្តបើកកិច្ចប្រជុំនៅរសៀលថ្ងៃទី២២ កក្កដា ​២០១៣ដដែលនេះ ​ដោយមាន​សមាសភាព៩រូប ​ដឹកនំាដោយលោក អ៊ឹម សួស្តី ប្រធាន គជប ​ ។
ជាការកត់សម្គាល់​ ​ការសម្រេចរបស់ គជប ​ក្នុងការមិនចុះឈ្មោះ លោក សម រង្ស៊ី ​ទៅក្នុងបញ្ជីអ្នកបោះឆ្នោតនិងបញ្ជីបេក្ខភាពតំណាងរាស្រ្តនេះ​ ​ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី​ ​ប្រធាន​គណបក្សសង្គ្រោះជាតិ​ ​កាលពីថ្ងៃទី២១កក្កដាម្សិលមិញ ​បានដាក់ពាក្យស្នើសុំឲ្យ ​គជប ចុះឈ្មោះ​លោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ​​និង ជាបេក្ខភាព​តំណាងរាស្រ្ត​មណ្ឌលខេត្តកណ្តាល ​​សម្រាប់នីតិកាលទី៥នៃរដ្ឋសភា​ ​ដោយសំអាងលើការលើកលែង​ទោសពី​ព្រះមហាក្សត្រ ៕
ប្រភពពី កោះសន្តិភាព