សំណុំឯកសារដែលបានផ្សព្វផ្សាយនាថ្ងៃព្រហស្បតិ៍ ទី១១កក្កដា របស់អគ្គនាយកអាជ្ញាធរអប្សរារូបនេះ បង្ហាញថា ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានអះអាង និងឃោសនាក្នុងកម្មវិធីនយោបាយរបស់ខ្លួនថា ចំណូលបានពីប្រាសាទអង្គរវត្ត មានប្រមាណពី១៣០ទៅ១៥០ដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ កាលពីថ្ងៃអង្គារ ទី៩កក្កដា កន្លងទៅ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានថ្លែងនៅពេលលោកឃោសនានៅខេត្តសៀមរាបថា ៖ «បើអ្នកទេសចរបរទេសម្នាក់ចំណាយអស់តែ៤០ដុល្លារ គឺត្រូវបានថវិការហូតដល់ទៅជិត២០០លានដុល្លារ ដោយសារថ្លៃសំបុត្រ ចូលទស្សនកិច្ចអង្គរវត្តនេះ…»។
ប៉ុន្តែ អគ្គនាយកអាជ្ញាធរអប្សរា លោកប៊ុន ណារិទ្ធ បានគូសបញ្ជាក់ថា ៖ «បើយើងយកចំនួនភ្ញៀវបរទេស៣លាននាក់ មកគុណនឹង៤០ដុល្លារ ក៏មិនបានចំណូលសរុប២០០លានដុល្លារផងដែរ។ ទម្រាំបើគិតតាមជាក់ស្ដែង ដែលភ្ញៀវទេសចរចូលទស្សនាអង្គរ មានមិនដល់២លានអ្នកផង។»។ លោក ប៊ុន ណារិទ្ធ បានគូសបញ្ជាក់ថា «សរុបមក ការលើកឡើងរបស់គណបក្សប្រឆាំងខាងលើ សុទ្ធតែជាការភូតភរកុហកទាំងស្រុង ដើម្បីបំភាន់មតិសាធារណជន សំដៅទាញយកផលប្រយោជន៍ បម្រើឲ្យនយោបាយរបស់បក្សពួកខ្លួនតែប៉ុណ្ណោះ»។

ជាមួយនឹងការលើកឡើងខាងលើ លោកប៊ុន ណារិទ្ធបានភ្ជាប់មកជាមួយនូវរបាយការណ៍ទេសចរណ៍ឆ្នាំ២០១២ របស់ក្រសួងទេសចរណ៍ ដែលបង្ហាញថា ចំនួនអ្នកទេសចរបរទេស ចូលមកកម្ពុជានៅឆ្នាំ២០១២ មានចំនួនជាង៣លាន៥សែននាក់។ ក្នុងនោះ បែងចែកតាមគោលដៅនៅភ្នំពេញ និងគោលដៅដទៃទៀត មានចំនួនសរុបជាង១លាន៥សែននាក់ និងខេត្តសៀមរាបចំនួនជាង២លាននាក់។
អំពីចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនាអង្គរនៅឆ្នាំ២០១២ ត្រូវបានអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ គូសបញ្ជាក់ថា «ក្នុងចំនួនភ្ញៀវសរុបមកខេត្តសៀមរាបចំនួនជាង២លាន៦ម៉ឺននាក់ ក្រោយពីដកចំនួនភ្ញៀវមិនទិញប័ណ្ណចេញ ចំនួនភ្ញៀវបរទេសដែលទិញប័ណ្ណទស្សនាជាក់ស្ដែងមានត្រឹមតែជាង១លាន៨សែននាក់ប៉ុណ្ណោះ។
លោក ប៊ុន ណារិទ្ធ បញ្ជាក់ឲ្យដឹងបន្ថែមថា បច្ចុប្បន្ន មានករណីភ្ញៀវទេសចរមួយចំនួន ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាអង្គរដោយមិនបាច់បង់ប្រាក់។ ក្នុងនោះរួមមាន ភ្ញៀវរបស់រាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ បុគ្គលិករបស់គម្រោងអន្ដរជាតិធ្វើការជួសជុលអភិរក្សក្នុងតំបន់អង្គរ ប្រតិភូផ្លូវការ អនិកជនមានសញ្ជាតិដើមជាខ្មែរ និងកុមារក្រោមអាយុ១២ឆ្នាំ។
នៅមិនទាន់មានការឆ្លើយតបបែបណាពីមន្ដ្រីគណបក្សសង្គ្រោះជាតិ ជុំវិញការផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា ដើម្បីឲ្យមហាជនពិចារណាអំពីចំណូល បានមកពីការលក់ប័ណ្ណចូលទស្សនាអង្គរខាងលើនៅឡើយទេ៕
ប្រភពពី RFI