គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:14 PM
Tep Nitha-NECគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ជួយ​សម្រួល​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​កំពុង​តែ​ខិត​ចូល​មក​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​មាន​តម្លាភាព។ មាន​ចំណុច​ធំ​ៗ​ចំនួន៤​ដែល​ត្រូវ​បាន គជ.ប. កែ​លម្អ។ ចំណុច​ទាំង​៤​ដែល​កែ​លម្អ​នេះ ត្រូវ​បាន គជ.ប. អះអាង​ថា នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​បោះ​ឆ្នោត​ឲ្យ​កាន់​តែ​ងាយ​ស្រួល ត្រឹម​ត្រូវ និង​ល្អ​ប្រសើរ។
ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជ.ប. បាន​អះអាង​ថា ខ្លួន​បាន​និង​កំពុង​តែ​ប្រឹងប្រែង​កែ​លម្អ ដំណើរ​ការ​បោះ​ឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​តម្លាភាព។
លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា គជ.ប. បានផ្លាស់​ប្ដូរ​នីតិវិធីនៃ​​​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​-សង្កាត់។ លោក​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​មុន​ៗ ការ​បូក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ការិយាល័យ​បោះឆ្នោត ក្រោយ​មក​ត្រូវ​បញ្ជូន​សន្លឹក​ឆ្នោត​ទៅ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​បញ្ជូន​ផ្ទាល់​ទៅ​គណកម្ម​ការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោតតែ​ម្ដង។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ថ្នាក់​​ឃុំ​-សង្កាត់​នេះ មិន​បាន​ត្រួត​ពិនិត្យ បូក​សរុប​លទ្ធផល​នោះ​ទេ។ សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះគជ.ប. សម្រេច​ប្រគល់​ភារកិច្ច​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​ទៅ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត។ លោក​ទេព នីថា បញ្ជាក់​ថា នីតិ​វិធី​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ការងារ​បូក​សរុប​លទ្ធផល​ការ​បោះ​ឆ្នោត​ធ្វើ​ទៅ​បាន​លឿន មាន​ប្រសិទ្ធិភាព និង​តម្លា​ភាព។
​ការ​កែ​លម្អ​ទី​២​ធ្វើ​លើ​ការ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដោយ​គជ.ប. បាន​ផ្ញើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ តាំង​ពី​ខែ​មករា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​​​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួក​គាត់ ដែល​តំកល់​ទុក​នៅ​សាលា​ឃុំ។ បញ្ជី​បោះ​ឆ្នោត​មួយ​ច្បាប់​ទៀត ទើប​តែ​បាន​បិទ​ផ្សាយ​នៅ​គណកម្មការ​ឃុំ​-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ លោក​ទេព នីថា បញ្ជាក់​ថា នេះ​ជា​ការ​កែ​លម្អ​ថ្មី ព្រោះ​ពី​មុន បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ត្រូវ​បាន​ផ្សព្វផ្សាយ​តែ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។
ចំណុច​មួយ​ទៀត ពាក់ព័ន្ធ​នឹង​ការងារ​នៅ​ការិយាល័យ​បោះ​ឆ្នោត គជ.ប.បាន​សម្រេច​ឲ្យ​ជំនួយការ​ទី​២ ឲ្យ​ផ្ដល់​សេវា​ទាំង​ការ​រក​ឈ្មោះ ទាំង​ការ​ណែនាំ​អ្នក​បោះ​ឆ្នោត​អំពី​ឯកសារ​ប្រើ​ប្រាស់​ពេល​បោះ​ឆ្នោត។ ដោយ​ឡែក​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត គជ.ប.អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត ឈរ​នៅ​ពី​ក្រោយ​លេខាធិការ និង​ស្មៀន ដើម្បី​សង្កេត​ពី​ការ​ផ្ទៀងផ្ទាត់​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​មុន​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​បោះ​ឆ្នោត។
​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ការ​កែ​លម្អ​ដែល​លោក​លើក​ឡើង​ទាំង​ប៉ុន្មាន​ខាង​លើ គជ.ប.បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដល់​មន្ដ្រី​រៀប​ចំ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​គណបក្ស​នយោបាយ​ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ​ផង​ដែរ៕
ប្រភពពី RFI