គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:15 PM
pursat_610តំណាង​ពលរដ្ឋ​ជាង ២០​នាក់ មក​ពី​សហគមន៍​ចំនួន​៦ នៅ​តាម​ខេត្ត បាន​នាំគ្នា​មក​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ទៅ​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៤ ស្នើសុំ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​តំណាង​របស់​ពួក​គាត់​ម្នាក់​ពី​ពន្ធនាគារ។
ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​សហគមន៍​ទាំង​នោះ គឺ​លោក សុទ្ធ កុសល បាន​ថ្លែង​ថ្ងៃ​ទី១២ កក្កដា នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ថា ពលរដ្ឋ​មក​ពី​សហគមន៍​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្ដរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ បាន​នាំ​យក​ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សាលា​ឧទ្ធរណ៍ តុលាការ​កំពូល និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លោក​ថា ពលរដ្ឋ​មាន​បំណង​ស្នើសុំ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ជំរុញ​ទៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ឲ្យ​បើក​សវនាការ​ដើម្បី​រក​ការ​ពិត ព្រោះ​សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក គុជ វេង មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ពី​បទ​ឆ​បោក​នោះ​ទេ។
លោក សុទ្ធ កុសល៖ «ពួក​ខ្ញុំ​ឡើង​មក​ភ្នំពេញ​ដោយសារ​តុលាការ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​កំណត់​ថ្ងៃ​ទី១០ បើក​សវនាការ​រឿង​លោក គុជ វេង នេះ ទៅ​ជា​ការ​ពន្យារ​ពេល​បញ្ជូន​សំណុំ​រឿង​លោក គុជ វេង មក​សាលា​ឧទ្ធរណ៍ ដោយ​មិន​បាន​ជូន​ដំណឹង​ឲ្យ​ពួក​ខ្ញុំ​ដឹង​មុន។ ពួក​ខ្ញុំ​ចាំ​រហូត​ដល់​ទៅ ៣​ថ្ងៃ ដើម្បី​ចាំ​ស្ដាប់​បើក​សវនាការ​ហ្នឹង។ ផ្ទុយ​ទៅ​វិញ ចៅក្រម​ព្រះរាជ​អាជ្ញា ក្រឡា​បញ្ជី​ហ្នឹង ពិសេស​លោក​ចៅក្រម លោក​បាន​ឆ្លើយ​ថា គេ​បញ្ជូន​មក​ភ្នំពេញ សាលា​ឧទ្ធរណ៍ ហើយ​ពួក​ខ្ញុំ​ជា​សាក្សី​ផ្ទាល់​មិន​បាន​អី​ក៏​គាត់​ប្រាប់​ពីរ​បី​ថ្ងៃ​មុន»
កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣ តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ពន្យារ​ពេល​សវនាការ​ម្ដង​រួច​មក​ហើយ។
លោក គុជ វេង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៣ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ដែល​ចោទ​ប្រកាន់​ពី​បទ​ឆបោក តាម​បណ្ដឹង​របស់​អ្នកស្រី អ៊ុំ ធារី នៅ​ភូមិ​ខ្សាច់ល្អិត ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ អ្នកស្រី អ៊ុំ ធារី បាន​ចោទ​លោក គុជ វេង ថា​បាន​ឆ​បោក​ប្រាក់​ចំនួន ៤.៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​សន្យា​រក​តួនាទី​ជា​ប៉ូលិស​សក្ដិ​២ ឲ្យ​ប្ដី​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ ប៉ុន្តែ បណ្ដាញ​សហគមន៍​មក​ពី​ខេត្ត​នានា បាន​អះអាង​ថា លោក គុជ វេង ជា​សកម្មជន​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ ដែល​ហ៊ាន​តវ៉ា​ដើម្បី​ប្រយោជន៍​សហគមន៍ ហើយ​ពួក​គេ​មាន​ភស្តុតាង​ថា សកម្មជន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទៀត​ផង៕
ប្រភពពី RFA