លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់វេបសាយ CEN នៅរសៀលថ្ងៃសុក្រថា បើសិនជាលោក សម រង្ស៊ី បានទទួលព្រះរាជទានការលើកលែងទោស ពីព្រះមហាក្សត្រមែននោះ រូបគាត់នឹងមានសិទ្ធិ ដូចជា ប្រជាពលរដ្ឋដែរ ហើយគាត់អាចធ្វើសកម្មភាពនយោបាយ និងការឃោសនាបាន។
លោកនិយាយបន្ថែមទៀតថា ប៉ុន្តែលោក សម រង្ស៊ី នឹងនៅតែមិនអាចឈរឈ្មោះ អោយគេបោះឆ្នោត អោយបាន ដោយសារតែបញ្ជីចុះឈ្មោះ អ្នកបោះឆ្នោតនោះ បានត្រូវធ្វើចប់សព្វគ្រប់ទៅហើយ។
លោកបន្តថា បើសិនជាលោក សម រង្ស៊ី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រមែននោះ គាត់នឹងអាចធ្វើការឃោសនាការបោះឆ្នោតបាន។
លោក សម រង្ស៊ី កន្លងមក មិនអាចវិលត្រឡប់មកកម្ពុជាវិញបាន ដោយសារតែគាត់មានទោសជាប់ពន្ធនាគារជាង ១០ ឆ្នាំ។
លោក សម រង្ស៊ី គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ មុនថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
ប្រភពពី ៖ CEN
