បើតាមការឲ្យដឹងពីលោក ម៉ែន ស៊ុំ ជាមេឃុំរការកោង១ បានមានប្រសាសន៍ថា គ្រោះថ្នាក់នោះបណ្ដាលមកពីរថយន្តដែលហែក្បួននោះបានបើកចំដីផុង ហើយស្រុតកង់ទៅម្ខាងបណ្ដាលឲ្យសមាជិកហែក្បួនដែលកំពុងតែជិះលើឡានកូរ៉េអត់ដំបូលនោះ ធ្លាក់មកដីរងរបួសយ៉ាងច្រើន។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ អ្នករបួសស្រាលត្រូវបានគេបញ្ជូនមកព្យបាលនៅមន្ទីរពេទ្យបង្អែករកាកោងដែលនៅក្បែរនោះ ចំណែកអ្នករងរបួសធ្ងន់៥នាក់ទៀតត្រូវបានគេបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃដដែលនេះ៕
ប្រភពពី វត្តភ្នំ
