ម៉ូតូប្រើថ្មប្រភេទ lithium មានថាមពល A4000i ត្រូវបានគេបង្ហាញកាលពីសប្ដាហ៍មុននៅទីក្រុងតូក្យូដែលអាចភ្ជាប់ នឹងទូរស័ព្ទ iPhone ដោយមានការបញ្ជូនទិន្នន័យដូចជាការបង្ហាញទិសដៅខណៈកំពុងបើកបរ។ ម៉ូតូនេះមួយគ្រឿងមានតម្លៃប្រហែល៤ ៥០០ដុល្លារ។
លោក Tetsuya Ohashi ប្រធានគ្រប់គ្រងក្រុមហ៊ុន Terra Motor បានថ្លែងថា៖ «យើងនឹងចាប់ផ្ដើមលក់ម៉ូតូស្កូតឺនេះនៅខែធ្នូតាមបណ្ដាប្រទេស អាស៊ីរួមទាំងកម្ពុជា»។ លោកលើកឡើងថា៖ «ពិតហើយពេលនេះយើងគ្រោងបង្កើតការិយាល័យសាខាមួយនៅកម្ពុជាក្នុង រយៈពេល១ឆ្នាំទៅ២ឆ្នាំទៀត»។
អ្នកប្រើប្រាស់នឹងអាចទាញយកកម្មវិធី ជាតម្រូវការពីគេហទំព័ររបស់ក្រុមហ៊ុនបាន។ ជាមួយនឹងការដោតឌុយទូរស័ព្ទ iPhone ចូលក្នុងម៉ូតូស្កូតឺនេះវាបង្ហាញទិន្នន័យផ្សេងៗដូចជា ការប្រើប្រាស់អគ្គិសនី។ ខណៈបើកបរថាមពលនៅតែមាន និងព័ត៌មាននៅទីតាំង។
ការប្រមូលនិងការវិភាគព័ត៌មានក្នុងទីតាំងរបស់អ្នកប្រើប្រាស់ នឹងអាចប្រើ សេវាបានដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មជាលក្ខណៈផ្ទាល់ខ្លួនបាន។
ក្រុមហ៊ុននេះនឹងគ្រោងបញ្ចូលទិន្នន័យបង្ហាញទិសខណៈកំពុងបើកបរផង ដែរ។ លោក Tetsuya Ohashi បន្តថា៖«បច្ចុប្បន្នកម្មវិធីនេះគឺកំពុងបង្កើត ប៉ុន្តែយើងគ្រោងនឹងចេញផែនទីកម្មវិធីបង្ហាញទិសដៅនៅឆ្នាំនេះ»។
ការធ្វើដំណើរក្នុងល្បឿនអតិបរមា៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ូតូដើរដោយថាមពលអគ្គិសនីនេះមានបណ្ដោយ១,៧៩ម៉ែត្រនិងទម្ងន់១១៨ គីឡូក្រាម។ បន្ទាប់ពីសាកថ្មពី៤ទៅ៥ម៉ោង ថ្មនេះប្រើបានជាមធ្យមចម្ងាយ៥០ ០០០គីឡូម៉ែត្រ។ លោក Tetsuya Ohashi បានលើកឡើងថា៖ «យើងគិតថាកម្ពុជាជាទីផ្សារដែលមានសក្ដានុពលដ៏ធំមួយ»។
ប៉ុន្តែមិនមែនគ្រប់ៗគ្នាអាចយល់ព្រមលើបញ្ហានោះទេ។
លោក Kevin Stainburn ប្រធានក្លិបម៉ូតូវេស្ប៉ាភ្នំពេញនិយាយថា៖ «តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំគឺថាម៉ូតូស្កូតឺនេះនឹងមាន តម្លៃខ្ពស់ពេកមិនអាចទទួលបានជោគជ័យពីប្រជាជនខ្មែរដែលមាន ជីវភាពមធ្យមនោះទេ»។
លោកបន្តថា៖ «ខណៈដែលក្រុមហ៊ុនសម្លឹងមើលមនុស្សក្មេងៗនិងមានតែយុវជនខ្មែរដែល មានប្រាក់កំពុងពេញនិយមជាគ្រួសារដែលមានធនធានច្រើនប៉ុណ្ណោះខ្ញុំ គិតថានឹងអាចទិញបាន។ ការទាក់ទាញនៅលើម៉ូតូស្កូតឺមានន័យថា ការតភ្ជាប់នឹងទូរស័ព្ទអាយហ្វូន ។ល។ គឺមិនមានប្រយោជន៍ឬចាំបាច់នៅក្នុងប្រទេសនេះហើយខ្ញុំគិតថា នឹងមិនទាក់ទាញអ្នកទិញបាននោះទេ»។លោកបន្តថា៖ «ខ្ញុំមិនជឿថា នឹងមានតម្រូវការនោះទេប៉ុន្តែអ្នកពិតជាមិនដឹងទេ។ក្រុមដែលជា ទិសដៅនៃតម្លៃរបស់ពួកគេអាចជាកូនចៅរបស់គ្រួសារអ្នកមាន»។
ក្រុមហ៊ុន Terra Motors និយាយថា ពួកគេគ្រោងនឹងបង្កើតគំរូម៉ូតូដែលមានតម្លៃទាបនៅពេលអនាគត និងអាចតភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូនប្រើប្រព័ន្ធ Android មានតម្លៃកាន់តែទាប។
តម្រូវការសម្រាប់បច្ចេកវិទ្យាខ្ពស់និងអគ្គិសនីកំពុងកើនឡើងនៅ កម្ពុជា។ ក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអន ជាផ្នែករបស់ក្រុមហ៊ុន AEON Group នៅជប៉ុន បាននិយាយកាលពីខែឧសភាថា ការលក់តាមរយៈការបង់រំលស់សម្រាប់ទូរស័ព្ទ និងម៉ូតូបានកើនឡើងដល់៧១៥ភាគរយនៅត្រីមាសដំបូងឆ្នាំ២០១៣ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុនជានិន្នាការមួយដែលអ្នកជំនាញក្នុង ឧស្សាហកម្មនិយាយថា នឹងបង្កើនបន្ថែមទៀតជាមួយនឹងតម្រូវការកំពុងកើតឡើងសម្រាប់គ្រឿង អេឡិចត្រូនិក។
លោក Daisuke Maeda នាយកគ្រប់គ្រងអ៊ីអនបានថ្លែងកាលពីខែឧសភាថា ចាប់ពីការចាប់ផ្ដើមរបស់ខ្លួនកាលពីខែធ្នូឆ្នាំ២០១១ការផ្តល់ ប្រាក់កម្ចីបានកើនឡើង២,៥លានដុល្លារដោយមានអតិថិជនថ្មី៥ ០០០នាក់នៅត្រីមាសទី១ឆ្នាំនេះធៀបនឹងចំនួន៣៤៣ ០០០ដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០១២។លោកបន្តថា៖ «ទូរស័ព្ទស្មាតហ្វូននិងកុំព្យូទ័រកំពុងពេញនិយមបំផុតបន្ទាប់មកគឺ ម៉ូតូ»។ ម៉ូតូស្កូតឺដែលដំណើរការដោយថ្មមិនមែនជាផលិតផលលើកដំបូងនោះទេ ក្រុមហ៊ុន Terra Motors មើលឃើញថា កម្ពុជាមានសក្ដានុពលសម្រាប់ផលិតផលរបស់ខ្លួន។ កាលពីខែមីនាក្រុមហ៊ុននេះប្រាប់ភ្នំពេញ ប៉ុស្ដិ៍ថាពួកគេកំពុងគិតពីការចូលមកប្រទេសកម្ពុជាជាមួយនឹង រ៉ឺម៉កម៉ូតូ ដើរដោយអគ្គិសនី៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
