គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:13 PM
13 milion​ខេត្ត​ព្រះសីហនុ ៖ ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើកសវនាការ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ពាក់ព័ន្ធ​នឹង​សំណុំ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​លើ​ក្រុម​តារាចម្រៀង ខេមរៈ សេរី​មន្ត កាលពី​ខែមីនា ដោយ​តុលាការ​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK (​សុខ កន​)​ដែលជា​អ្នកបង្ករ​ហេតុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង កាំ​មីន​កូ រួមគ្នា​សង​សំណង​ដល់​ជនរងគ្រោះ​សរុប​ជាង ១៣ ម៉ឺន​ដុល្លារ​អាមេរិក និង​បានសម្រេច​ផ្តន្ទាទោស​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ដាក់ពន្ធនាគា​រ​ចំនួន ៣ ឆ្នាំ​។​ ​
លោក ឡេង លី​ហ៊ួ មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចៅក្រម​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK សង​សំណង​លើ​តារាចម្រៀង​ខេមរៈ សិរីមន្ត​ចំនួន ៨៥ ០០០​ដុល្លារ​ដែល​ក្រុមហ៊ុន​ធានារ៉ាបរង​កាំ​មីន​កូ​ជួយ​ចេញសង ៥០០០ ដុល្លារ​, សង​សំណង​ដល់​តារា​កំប្លែង​យាយ ណា​ង ២៥ ០០០ ដុល្លារ ដោយ​ក្រុម​ធានារ៉ាប់រង​កាំ​មីន​កូ​ជួយ​សង ៥០០០ ដុល្លារ និង​សង​សំណង​ដល់​តារា​កំប្លែង​នាយ​កុយ និង​ជនរងគ្រោះ​ផ្សេងទៀត​ចំនួន ២៣ ០០០ ដុល្លារ​អាមេរិក​ផងដែរ​។​
​លោក​មេធាវី​បញ្ជាក់ថា «​តុលាការ​កាត់ក្តី​ឲ្យ​សង​សំណង​ចំនួន​ទឹកប្រាក់​ប៉ុន​នេះ កូនក្តី​ខ្ញុំ​នឹង​អាច​ទទួលយកបាន​»​។​ ​សវនាការ​ប្រកាស​សាលក្រម​ថ្ងៃនេះ មិនមាន​វត្តមាន​តារា​ចម្រៀង​ខេមរៈ សិរីមន្ត តារា​កំប្លែង​យាយ​ណា​ង និង​នាយ​កុយ​ទេ​។​ ​ខាង​ភាគី​ក្រុមហ៊ុន និង​តំណាង​មេធាវី​មិនទាន់​អាចទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃ​សុក្រ​នេះ​។​ ​
គួររំឭកថា កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ តារាចម្រៀង ខេមរៈ សេរី​មន្ត រួម​ជាមួយនឹង​ក្រុមការងារ ៨ នាក់​(​រួមមាន​ក្មេង​ម្នាក់​) បានធ្វើ​ដំណើរ តាម​រថយន្ត Tundra ពណ៌​ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅក្នុង​ការប្រគំ​តន្ត្រី​មួយ​ហើយក៏​ជួប​គ្រោះថ្នាក់ ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ ២១១-២១២ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ព្រៃនប់ ព្រះសីហនុ​។​
គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញទំហឹង​ទៅលើ​រថយន្ត​Tundra របស់​ខេមរៈ សេរី​មន្ត បណ្តាល​ឲ្យ​ក្រុមការងារ​របស់​ពួកគេ​ស្លាប់ ៤ នាក់​ភ្លាមៗ ក្នុងនោះ​មានកូន​ប្រុស​តារា​កំប្លែង​ល្បីឈ្មោះ​នាយ កុយ ម្នាក់ និង​កូនប្រុស​តារាចម្រៀង​អា​យ៉ៃ​យាយ ណា​ង ម្នាក់​ផងដែរ​៕ ខ្មែរ​ប៉ុស្តិ៍​