គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:50 PM
husband biteខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ត្រូវបាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហូរឈាម​ស្រោច​ពេញ​ខ្លួនប្រាណ ដោយសារតែ​ត្រូវ​ប្តី​កំណាច​ចិត្តសាហាវ​ឃោរឃៅ ដែល​ញៀន​នឹង​អំពើហិង្សា បាន​យក​កាំបិទប៉័ង​តោ​កាប់​ស្ត្រី​រងគ្រោះ​ចំនួន​៥​កាំបិត កាលពី​វេលា  ​ម៉ោង​២​រសៀល ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣​ ស្ថិតនៅ​ភូមិ​អូរ​ប្រាំ​ទី​២ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ហួត សុភា អាយុ​៣៣​ឆ្នាំ ចំ​ណែក​ឯ​ប្តី​ជា​ជនដៃដល់​មានឈ្មោះ អ៊ុក យឿន អាយុ​៤២​ឆ្នាំ ពួកគេ​ទាំង​២​នាក់​ទើបបាន​រួមរស់​ជាមួយគ្នា​បាន​រយៈពេល​៦​ខែ​ប៉ុណ្ណោះ និង​មាន​ទីលំនៅ​ត្រង់ចំណុច​កើតហេតុ​ខាងលើ​។​
ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ប្តី​ចិត្តកំណាច​នោះ បានមក​សុំ​លុយ​ប្រពន្ធ​ដើម្បី​ទិញ​កាត​ទូរស័ព្ទ​ចំនួន​១​ដុល្លារ ប៉ុន្តែ​គាត់​បានឱ្យ​លុយ​រហូតដល់​ទៅ​៥.០០០​រៀល ។ ក្រោយពី​ប្តី​មកពី​ទិញ​កាត​ទូរស័ព្ទ​វិញ ឃើញ​ប្រពន្ធ​កំពុងតែ​បីកូន​តូច​របស់​អ្នកភូមិ​ម្នាក់ អាយុ​ជាង​១​ខួប​ដែល​មានផ្ទះ​នៅ​ទល់មុខ​គ្នា ក៏ត្រូវ​បាន​ប្តី​ដើរ​មកដល់​រករឿង​ស្តីបន្ទោស​គំហក​ដាក់ឱ្យ​នាង​ជាប្រពន្ធ​ទាំង​សម្តី​ធំ​ថា ស្អែក​ទៅណា ? រំពេច​នោះ​គាត់​ក៏បាន​ឆ្លើយតប​វិញ​ថា ទៅ​លក់​ពោត​ដែល​កាច់​មកពី​ចម្ការ ។​
ខណៈ​នោះ​ប្តី​ចិត្តកំណាច​នោះ បាន​ជេរ​ស្តី​នាង​ថា ស្រឡាញ់​ក្មេង​នោះ​ជាង​ខ្លួន​ជា​ប្តី បន្ទាប់មក​ប្តី​បានមក​ចាប់គាត់​ក្រៀក​ជាប់ ហើយក៏​យក​កាំបិត​បុ័ង​តោ​មក​កាប់​គាត់​ជា​ប្រពន្ធ​ត្រូវ​ចំនួន​៥​កន្លែង ត្រូវ​​ក្បាល​៣​កាំបិត ស្មា​ស្តាំ​១​កាំបិត និង​ក​.១​កាំបិត បណ្តាលឱ្យ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ។ ក្រោយ​​ពេល​បង្កហេតុ ប្តី​ចិត្ត​អប្រិយ​នេះ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ ចំណែកឯ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ​ទំនាក់ទំនង​ហៅ​រថយន្ត​មក​សង្គ្រោះ​ប​ន្ទាន់ ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​
​បើតាម​ការ​បង្ហើប​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា បុរស​កំណាច​ខាងលើនេះ​ធ្លាប់ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​ទី​១ ខណៈពេល​មាន​ផ្ទៃពោះ​៦​ខែ​រហូតដល់​សន្លប់ ឯ​ប្រពន្ធ​ទី​២ ពេល​ឆ្លងទន្លេ​បាន​៣​ខែ​ត្រូវបាន​ប្តី​វាយ​ទម្លាក់​ពីលើផ្ទះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់ ដើម្បី​យកមក​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​៕
ប្រភពពី វត្តភ្នំ