គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:11 AM
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ជាច្រើន​នាក់ នៅមុខ​ទីស្នាក់ការ​​គណបក្ស នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ​ឆ្នាំ​២០១៣​ថា គណបក្ស​របស់​ខ្លួន​ត្រៀម​ធ្វើបាតុកម្ម​ធំ​ទូទាំងប្រទេស បើសិន​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​មិន​ត្រូវ​បាន​​ទទួល​ស្គាល់​​ថា​​ឈ្នះ​​ទេ​នោះ​។
លោក​សម រង្ស៊ី ក៏​បាន​ប្រាប់​ទៅ​ក្រុម​អ្នកគាំទ្រ​ឲ្យ​បញ្ជូន​សារ​តៗ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក ទាក់ទង​នឹង​គម្រោង​បាតុកម្ម​របស់​ខ្លួន​។​
​បើ​តាម​លោក​កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ នឹង​​ទុក​​ពេល​​រយៈ​ពេល​​មួយ​​ខែ​​យ៉ាង​​យូរ ដើម្បី​ស្រាវជ្រាវ​លើ​ភាពមិនប្រក្រតី​នានា ដែល​បាន​កើតឡើង​នៅក្នុង​ដំណើរការ​បោះឆ្នោត ដែល​ការស្រាវជ្រាវ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការបង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជា​ជន​​កម្ពុជា​រួម​នឹង​អង្គការ​ជាតិ និង​អន្តរជាតិ​។
​តែ​យ៉ាងណាក៏ដោយ​ទាក់ទង​នឹង​ការទាមទារ​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ចម្រុះ​នេះ​ត្រូវបាន លោក​អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) អះអាងថា មិន​អាច​ទៅ​រួច​នោះ​ទេ​ព្រោះ​វា ហួស​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប និង​ខណៈដែល លោក​ឈាន វុន មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​បាន​លើកឡើង​ថា វា​មិន​អាច​ទៅរួច​ដែរនោះ​
ប្រភពពី វាយោ


0 comments:

Post a Comment