គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:50 AM
នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កក្កដា ប្រធាន​បទ៖ «ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះឆ្នោត»។

វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួម​មាន សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ភ្ជាប់​តាម​ទូរស័ព្ទ)។
ប្រភពពី RFA

0 comments:

Post a Comment