គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:27 AM
បន្ទាយមានជ័យ​៖ នៅពេលដែល​ក្រុមហ៊ុន​កំពុងតែ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៦ ​ដែលមាន​ប្រវែង​១១៣​គីឡូម៉ែត្រ ពី​ក្រុង​សិរីសោភ័ណ​ទី​រួម​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ក្រុង​សំ​រោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​ក្លាយទៅជា​ផ្លូវ​កៅស៊ូ​ល្អ​ស្អាត​នាពេល​អនាគត​នោះ បច្ចុប្បន្ន បាន​ផ្ដើម​ឲ្យ​មានកា​រអ៊ូរទាំ ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ី ពី​​ភាព​​ប៉ប៉េច ប៉ប៉ាច់ និង​កន្លែង​ខ្លះ លេច​ទឹក​ពិបាកធ្វើ​ដំណើរ ។
​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ ក៏ដូចជា​ក្រុម​តៃកុង​តាក់ស៊ី​ព្រមទាំង​អ្នកធ្វើដំណើរ​ដទៃទៀត​ថា ផ្លូវជាតិ​លេខ​៥៦​ថ្វីត្បិតតែ​កំពុង​ស្ថាបនា ឲ្យ​ក្លា​យ​ទៅ​ជា​​ផ្លូវ​កៅស៊ូ​ជំនួស​ផ្លូវ​ចាស់​ដែលជា​ផ្លូវដី​ជង្ហុក​ធំៗ ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ហាក់​បាន​បន្ថែម​ការលំបាក​មួយកម្រិត​ទៀត ពិសេស​អ្នកធ្វើដំណើរ​តាម​ទោ​ច​ក្រ​យាន​យន្ត​ គឺ​​រអិលដួល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ និង​ខូចខាត​សម្ភារៈ​។​
​
ផ្លូវជាតិ​លេខ​៥៦​នេះ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ឡើងវិញ​កាលពី​ថ្ងៃទី​២៧ មិថុនា ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ផ្លូវ​នេះ​ទទួល​ស្ថា​ប​នា​​ដោយ​ក្រុមហ៊ុន​២ ក្នុងនោះ​ក្រុមហ៊ុន​ទី​១​ឈ្មោះ ក្រុមហ៊ុន​តាន់​គឹមអេង​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​BCDC លើ​ប្រវែង​ផ្លូវ​២៩​គីឡូម៉ែត្រ ពី​ចំណុច​ភ្លើងស្តុប​ក្រុង​សិ​រី​សោ​ភ័​ណ​ ដល់​ស្រុក​ស្វាយចេក ចំណែក​ក្រុមហ៊ុន​ទី​២ គឺ​ក្រុមហ៊ុន គឹម​ហ៊ូ ស្ថាបនា​បន្ត​រហូតដល់​ក្រុង​សំរោង​។​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក សំអន ជា​អ្នកសម្របសម្រួល​គម្រោង​ផ្លូវ​ខាងលើ​បាន​ឲ្យ​ដឹងថា ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ វា​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ស្ថាបនា និង​ការ​ធ្វើ​ដំ​ណើរ​​របស់​ពល​រដ្ឋ ព្រោះ​តំបន់​នេះ​ជា​តំបន់​ដីស្អិត​តែ​ក្រោយពេល​ភ្លៀង ផ្លូវ​នេះ​នឹង​ស្ងួត​ក្រុមហ៊ុន នឹង​ឈូសឆាយ​សំរួលការ​ធ្វើដំណើរ​ឡើងវិញ​។​

ចំពោះ​ការ​រអ៊ូរទាំ​របស់​ប្រជាពលរដ្ឋ​លោក​ក៏បាន​បញ្ជាក់ដែរថា លោក​ក៏បាន​ទទួល​ពាក្យបណ្ដឹង​ជាច្រើន​ផងដែរ តែ​មិនដឹង​ធ្វើយ៉ាងណា​ព្រោះថា ក្រុមហ៊ុន​កំពុងតែបន្ត​កា​រ​ស្ថា​​បនា​​មិនបាន​ឈប់ ឬក៏​ព្រងើយកន្តើយ​នោះទេ​។
​
តាម​ការគ្រោងទុក​ផ្លូវ​នេះ នឹង​រួច​នៅ​រយៈពេល​២​ឆ្នាំក្រោយ​។ ចំពោះ​បញ្ហាលំបាក​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ សម្ដេច​បាន​សំ​ណូ​ម​ព​​រ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ ក៏ដូចជា​អ្នកធ្វើដំណើរ​ទាំងអស់​មេ​ត្តា​យោកយល់ ៕
ប្រភពពី ann

0 comments:

Post a Comment