គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:53 PM
ស្ត្រី​ម្នាក់ ដែល​ស្ថិតនៅក្រោម​ក្បែរ​កង់​រថយន្ត​ដឹក​ប្រឹង​ធុន​ធំ​១​គ្រឿង បាន​ស្រវា​លូន​ចេញ និង​សូម​អង្វរ​ដល់​អ្នកបើកបរ មេត្តាប្រោស​ប្រ​ណៃ​ទុក​ជីវិត​ឲ្យ​គាត់​ផង នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត​មួយ ស្ថិតក្នុង Xingxang ខេត្ត Henan នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​៣០ មិថុនា កន្លងទៅ​ថ្មីៗ​នេះ ។​
​តាម​សាក្សី ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹងថា ខណៈ​ស្ត្រីជន​រងគ្រោះ​រូបនោះ កំពុង​ជិះ​កង់​អគ្គិសនី​១​គ្រឿង នៅពេលនោះ ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ប្រេង​១​គ្រឿង បាន​បោះពួយ​យ៉ាង​លឿន រួច​ក៏​បុក​គាត់​ពេញ​១​ទំហឹង បណ្តាល​ឲ្យ​ខ្ទា​ច​ចូល​ខាងក្រោម​រថយន្ត​គួរ​រន្ធត់ នៅឯ​ចំណុច​ផ្លូវ​ឆ្លងកាត់​មួយ វេលា​ម៉ោង ០១ និង ៣០ នា​នទី​រសៀល ។  ស្ថិតក្នុង​សម្រែក​យំ​ដ៏​ឈឺ​ចុកចាប់​បំផុត​នោះ គាត់​បាន​អើ​តក​អង្វរ​តៃកុង​ឡាន​បញ្ឈប់រថយន្ត ដោយ​ពាក្យពេចន៍​អង្វរ​ថាៈ “​សូមមេត្តា​កុំ​បន្ត​បើក​កិន​ខ្ញុំ​អី​!” ។​
​ជាការ​ពិត នៅ​ស្រុក​ចិន​យើង​តែងតែ​ឃើញថា នៅពេលដែល​ជនរ​គ្រោះ​ចូល​ខាងក្រោម​រថយន្ត​ហើយ មិន​ថា​នៅមាន​ជីវិត ឬក៏​នៅរស់​នោះទេ គឺ​តៃ​កង់ឡាន​នឹង​បើក​កិន​បន្ថែម មិន​ត្រា​ប្រ​ណៃ​ជីវិត​ឡើយ ។ ប៉ុន្តែ ករណី​មួយ​នេះ វា​ពិតជា​សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​ជនរងគ្រោះ​នៅមាន​ជីវិត អាច​និយាយ​អង្វរក​ជាមួយ​បើកបរ ហើយក៏​សូម​កោតសរសើរ​ដល់​អ្នកបើក​បរ​រូបនោះ​ផងដែរ ដែលមាន​ស្មារតី​ហ្នឹង​នរ ជាន់​ហ្វ្រាំង​បញ្ឈប់រថយន្ត​ភ្លាមៗ រួច​ចុះ​អើតមើល​ជនរងគ្រោះ ព្រម​ទាញ​គាត់​ចេញពី​ខាងក្រោម​រថយន្ត​ទៀតផង ។ ភ្លាមៗ​នោះ អ្នកបើកបរ​ចិត្តធម៌​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​គ្រោះ​បន្ទាន់ មក​យក​ស្ត្រី​រងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ផងដែរ ខណៈដែល​គាត់​ស្ថិតក្នុង​អាការ​បាត់បង់​ស្មារតី​ទៅហើយ ៕
ប្រភពពី៖ cambodiapage.info