ភ្នំពេញ ៖ បុរសម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី តែ មិនបានសម្រេច ដោយសារតែសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានអន្ដរា គមន៍ទាន់ពេលវេលា កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៣ នៅគ្រាដែលបុរសគិតខ្លីរូបនោះ លើកជើងដាក់លើបង្កាន់ដៃស្ពានបម្រុងលោត ។
បុរសគិតខ្លីមានឈ្មោះឈុន ដាឡិច អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះជួលក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍ ច្បារអំពៅទី១បានឱ្យដឹងថា នៅយប់កើត ហេតុ បុរសគិតខ្លីរូបនោះបានដើរឡើង ស្ពានព្រះមុនីវង្សថ្មីពីលិចទៅកើត ក្នុងទឹក មុខស្រងូតស្រងាត់ ដោយមានការសង្ស័យ កម្លាំងនគរបាលប្រចាំការនៅស្ពានបាន តាមដានតាមដានមើលសកម្មភាពពី ក្រោយ ស្រាប់តែមកដល់ពាក់កណ្ដាល ស្ពានបុរសរូបនោះក៏យកជើងឡើងជាន់ លើបង្កាន់ដៃស្ពាន តែមិនទាន់លោតនោះ ទេ ហាក់ដូចជាមានការអល់ឯកក្នុងចិត្ដ ឃើញដូច្នោះសមត្ថកិច្ចក៏ដើរមកសួរនាំ ទើបដឹងថា បុរសរុបនោះប៉ុនប៉ងលោត ទឹកសម្លាប់ខ្លួន ព្រោះមានប្រពន្ធច្រើន ហើយគ្មានសមត្ថភាពចិញ្ចឹម ។
លោក សុផល នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅទី១ បានឱ្យដឹងថា ក្រោយពី សមត្ថកិច្ចអន្ដរាគមន៍ទើបដឹងថា បុរស រូបនោះមានវិបត្ដិក្នុងគ្រួសារមានប្រពន្ធ កូនច្រើន ហើយគ្មានសមត្ថភាពរកស៊ី ចិញ្ចឹម ទើបគិតខ្លីរត់មកប៉ុនប៉ងលោត ទឹកតែមិនបានសម្រេច ហើយត្រូវសមត្ថ កិច្ចពន្យល់ណែនាំកុំឱ្យគិតខ្លីដូច្នេះអី ត្រូវ ត្រឡប់ទៅផ្ទះវិញ ខិតខំរកស៊ីកុំអស់ សង្ឃឹមក្នុងជីវិតឱ្យសោះ ៕
ប្រភពពី៖នគរវត្ត

