គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:45 AM


ប្រិយមិត្ត​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក «Facebook» ដ៏​ពេញនិយម​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​បាន​រំលឹក​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅដល់​លោក​សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល និង​ជា​អ្នកវិភាគ​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ដែល​គេ​ស្គាល់​ថា អ្នក​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពួកគេ​រង់ចាំ​មើល​លោកនាយក​កាសែត​រូបនេះ​ធ្វើការ​កោរសក់​នៅពេលដែល​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។​ ​
តាម​ការចែករំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា នៅក្នុង​ការវិភាគ​ព័ត៌មាន​របស់លោក​សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ធ្លាប់បាន​ធានា​អះអាងថា បើ​ឯកឧត្តម សម រង្ស៊ី អាច​ចូល​ស្រុក​វិញ​បាន​គឺ​លោក​នឹង​កោរសក់​។​ ​ដូច្នេះហើយ​ទើប​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​ក​ទន្ទឹងរង់ចាំ​មើលថា តើ​លោក​សយ សុភាព នឹងធ្វើ​ការ​កោរសក់​មែនឬ​មិនមែន​នៅពេលដែល​ឯកឧត្តម សម រង្ស៊ី វិលត្រឡប់​ចូលមក​មាតុភូមិ​វិញ​នៅ​ថ្ងៃស្អែក​នេះ​។ ​
សូមបញ្ជាក់​ជូន​ថា ក្រៅពី​មាន​វិវាទ​ក្នុង​រឿង​ព្រហ្មទណ្ឌ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការឆ្លើយ​ឆ្លងតាម​លិខិត​ជាមួយ​លោក ទូច គង្គា ជានា​យក​កាសែត​នគរវត្ត និង​ជាម​ន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ហើយ​ដែល​នឹងត្រូវ​តុលាការ​សលា​ឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៣ ខាង​មុន​នោះ ក្នុង​រយៈពេល​ដើមខែ​កក្កដា ឆ្នាំ​២០១៣​នេះ ប្រិយមិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ហាក់ដូចជា​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ទៅលើ​លោក​សយ សុភាព ព្រោះតែ​ការចុះផ្សាយ​ព័ត៌មាន​របស់លោក​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យល់ថា ជាការ​ចុះផ្សាយ​លម្អៀង និង​ខ្វះ​ភាពត្រឹមត្រូវ​។​ ​
ទោះយ៉ាងណា គេ​មិនទាន់​ដឹងថា តើ​លោក​សយ សុភាព ដែលជា​អ្នកកាសែត​មាន​ឥទ្ធិពល​ម្នាក់​ក្រោម​ចំហាយ​អំណាច​របស់ «​សម្តេច​តេ​ជោ​សែន​» នោះ នឹង​សម្រេចចិត្ត​ដូចម្តេច​ជុំវិញ​ការលើកឡើង​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឬក៏​លោក​មាន​វិធី​ចេះ​អត់ទ្រាំ ឬក៏​លោក​មិន​ខ្ចី​ខ្វល់​ទៅនឹង​ការរិះគន់​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​រៀងរហូត​?​
soysopheap
ប្រភពពី ដើមត្នោត


Read