គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:40 AM
back samrangsy​រាជធានី​ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មកដល់​មាតុប្រទេស​វិញ គឺ​បាន​មកដល់​ព្រលាន យន្តហោះ អន្តរជាតិ​ភ្នំពេញ (​ពោធិចិនតុង​) នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ នៅវេលា​ម៉ោង ៩ និង ១០​នាទី ព្រឹក​នេះ តាម​ក្រុមហ៊ុន អាកាសចរណ៍ THAI AIRWAYS ដូច​ការគ្រោងទុក ដើម្បី​ដឹកនាំ​យុទ្ធនា​ការឃោសនា ប្រកួតប្រជែង​យកជ័យ​ជំនះ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​នៅឯ​ព្រលានយន្តហោះ​លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា ” ឥឡូវនេះ ខ្ញុំ​នៅ​រួមរស់​ជាមួយ ប្រជារាស្ត្រ​ខ្មែរ គឺជា​មួយ​បងប្អូន ដ៏​ជាទី​ស្រឡាញ់ ស្មើ​ជីវិត​ខ្ញុំ​ទាំងអស់ ដើម្បី​សង្គ្រោះ​ជាតិ​យើង​! ” ។ លោក សម រង្ស៊ី បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង នៅពេល​បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ ដើម្បី​សង្គ្រោះ​ជាតិ​យើង និង​ដណ្តើមយក​ជ័យជំនះ ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខនេះ ។​
​លោក សម រង្ស៊ី លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ទៀត បានធ្វើ​ដំណើរ​តាម​រថយន្ត​សន្សឹមៗ ដោយមាន​ការ​ហែហម​ពី​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ តាម​ដងផ្លូវ​ប្រមាណ ១០ ម៉ឺន​នាក់ លើ​បណ្តោយ​ផ្លូវ​ជាង ៧ គីឡូម៉ែត្រ ឆ្ពោះទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជួប​ជាមួយ​អ្នកគាំទ្រ​ប្រមាណ ៤​ម៉ឺន​នាក់​ដែល​រងចាំ​ដោយ​ក្តី​អ​ន្ទៈ​សារ​។ តាម​គម្រោង លោក សម រង្ស៊ី ត្រូវ​បរិភោគ​អាហារ​ថ្ងៃត្រង់ ជាមួយ​អ្នកគាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ទើប​ធ្វើដំណើរ​ទៅ​ទីស្នាក់ការ​កណ្តាល របស់ គណបក្ស​សង្គ្រោះ​ជាតិ​៕
ប្រភពពី​ វត្តភ្នំ