ភ្នំពេញ: អ្នកចូលចិត្តតារាៗមែនទេ? សិល្បះករនិងសិល្បះការិនីល្បីៗទាំងអស់ បានប្រមូលផ្តុំគ្នា ដើម្បីជួយឃោសនា រកសម្លេងឆ្នោត អោយ គណបក្សប្រជាជនកម្ពុជានៅថ្ងៃចុងក្រោយនៃការឃោសនារយ:ពេលមួយខែ
វត្តមានតារាកំពូលៗទាំងនោះបានធ្វើអោយការឃោសនារបស់គណបក្សប្រជាជនកម្ពុជាកាន់តែមានភាពទាក់់ទាញថែមទៀត។
សម្លេងចម្រៀងដ៏ពិរោះ សំណើចរីករាយនិងសម្លេងអំពីការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺគាំទ្រ អោយមានការរីកចម្រើន និងសន្តិភាព បានគ្របដណ្តប់តំបន់កោះពេជ្រ។
គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំគ្នា នៅកោះពេជ្រដែលមានសមាជិកសរុបប្រហែលជា ជិត៤ម៉ឺននាក់ បូករួមទាំងអ្នកសិល្បៈ ទាំងបុរាណ និង សម័យ រួមទាំងក្រុមកំប្លែង របស់នាយក្រឹម ក្រុមកំប្លែង នាយកុយ លោក អ៊ឹម ជីវ៉ា , តារាកំប្លែងមាត់ដាច ស្រីតុ, សំប៉ូ លីដា , យាយណាង នាយ ចាបចៀន នាយឃ្លោក និងតារាល្បីជាច្រើននាក់ទៀត។
ពួកគាត់បានពេញចិត្តនិងចូលរួមឃោសនាជូន គណបក្សកាន់អំណាច ហើយការស្រែកច្រៀង ទៅតាមក្រុមភ្លេងៗនីមួយ ធ្វើឲ្យមានភាពទាក់ទាញ ហើយសំឡេងសាទរ ពីបណ្តាអ្នកឃោសនា របស់ គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនក្រាស់ ក្រែលគួរឲ្យកត់សម្គាល់។
ក្រុមភ្លេងដែលហែរហមដើម្បីចូលរួមឃោសនាយុទ្ធនាការនៃថ្ងៃបោះឆ្នោតចុងក្រោយនេះ ឃើញថា មានក្រុមតន្ត្រី ដែលរៀបចំឡើង ជាក្រុមៗ សម្រាប់ខណ្ឌនីមួយចំណែកនៅមុខសាលមហោស្រពកោះពេជ្រ ក៏មានការប្រគុំតន្ត្រី និងវាយស្គរ ស្រែកទៅតាមពាក្យឃោសនា របស់គណបក្សផងដែរ។
ចំណែកសិល្បះនៃការឃោសនា មានបែបផែនផ្សេងៗគ្នាសូមទស្សនារូបភាពដ៏គួរអោយទាក់ទាញទាំងនោះ៕
- ប្រភពពីCEN
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment