គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:28 PM
05-07-13សកម្មជន​អ្នកគាំទ្រ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទួល​រង​នូវ​ការ​ភ្ញាក់​ផ្អើល​ និង​ភិតភ័យ​ ជា​អតិបរមា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​និង​៥៥​នាទី​យប់​ នា​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ នៅ​ចំណុច​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជ​ធានី​ភ្នំពេញ​ ដោយសារ​មានការ​ផ្ទុះអាវុធ​ចំនួន​ជិត​១០​គ្រាប់​ បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​។​
សមាជិក​ សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ហែ​ក្បួន​ឃោសនា​នោះ​ បាន​សម្ដែង​នូវ​ការខកចិត្ដ​ និង​សោកស្ដាយ​ ព្រមទាំង​បញ្ចេញ​នូវ​ប្រតិកម្ម​ថ្កោលទោស​ទៅ​លើ​ជន​បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ​រំខាន​ដល់​ការ​ហែ​ក្បួន​របស់​គណបក្ស​ ។​
ដោយ​មានការ​អន្ដរាគមន៍​ពី​សមត្ថកិច្ច​ជា​បន្ទាន់​ដល់​កន្លែង​កើត​ហេតុ​ ជន​បង្ក​ចំនួន​៣​នាក់​ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ​ ទើប​ដឹង​ថា​ ក្នុង​ចំណោម​ជន​បង្ក​ចំនួន​៣​នាក់​នោះ​មាន​២​នាក់​ជា​មន្ដ្រី​អាវុធហត្ថ​ គឺ​ឈ្មោះ​ ឃី​ គឹ​ម​លន់​ ជាម​ន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ឈ្មោះ​ អ៊ុ​ង​ ចាន់​ថន​ ជាម​ន្ដ្រី​អាវុធ​ខេត្ដកណ្ដាល​ ។​
​ឆ្លងកាត់​តាម​ព្រឹត្ដិការណ៍​នៃ​ការ​ផ្ទុះអាវុធ​ធ្វើ​ឱ្យ​ភ្ញា​ល់​ផ្អើល​នេះ​​ បាន​ក្លាយជា​សារ​មួយ​ប្រាប់​ទៅ​សកម្ម​ជន​គណបក្សប្រឆាំង​ឱ្យធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​តាម​ទី​សា​ធារ​ណៈ​ ដូច​ជា​ តាម​ដងផ្លូវ​ និង​តាម​ទីផ្សារ​…​ពីព្រោះ​គណបក្ស​របស់​ខ្លួន​គ្មាន​អាវុធ​ទេ​ រីឯ​អ្នក​គាំ​ទ្រ​ឬ​សកម្មជន​របស់​គណបក្ស​កាន់​អំណាចវិញ​អាច​នឹង​មាន​អាវុធ​នៅ​គ្រប់​ពេលវេលា​ ប្រសិនបើ​ពួក​គេ​ចង់​បញ្ចេញ​កំហឹង​ ៕
ប្រភពពី  ដើមត្នោត