គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:29 PM
web206ខេត្ដកំពង់ស្ពឺ​ ៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ បងធម៌​ទៅ​ទិញ​សាច់​ក្លែម​នៅ​ភ្នំពេញ​ តែ​ទៅ​បាត់​៦​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​នៅ​ខេត្ដ​ កំពង់ស្ពឺ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៤​ រសៀល​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ ភូមិ​ថ្នល់បំបែក​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ។​ ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ណុ​ប​ ភា​ ហៅ​វែង​ អាយុ​៣១​ ឆ្នាំ​ ជា​កម្មករ​សំណង់​ រស់នៅ​ក្នុងភូមិ​ ដកពរ​ ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ ស្រុក​ សំរោង​ ខេត្ដតាកែវ​ ។​ ម៉ូតូ​ដែល​ជន​ សង្ស័យ​យក​ទៅ​បាត់​៦​ថ្ងៃ​ហើយ​សមត្ថកិច្ច​ ឃាត់​បាន​មក​វិញ​នោះ​ម៉ា​កវី​វ៉ា​ ពណ៌​ ក្រហម​ ស៊េរី​ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1N-2783​ ។​ ម្ចាស់​ម៉ូតូ​ឈ្មោះ​ គុណ​ សេរី​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជា​មេការ​ សំណង់​ មានស្រុក​កំណើត​នៅ​ខេត្ដ​បាត់​ដំបង​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​បាន​ ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៣​ រូប​គាត់​និង​ជនសង្ស័យ​ជា​ប្អូន​ ធម៌​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្ដភក្ដិ​ ឯ​គីឡូម៉ែត្រ​លេខ​៦​ ក្នុង​ខណ្ឌឫស្សីកែវ​ ពេល​ផឹកស៊ី​ក៏​អស់សាច់​ក្លែម​រូប​គាត់​ក៏​ បាន​ប្រើ​ប្អូនធម៌​ឱ្យទៅ​ទិញ​សាច់​ក្លែម​ ។​ មុន​ពេល​ឱ្យ​ម៉ូតូ​រូប​គាត់​បាន​និយាយ​ ប្រាប់​ប្អូនធម៌​ថា​ “​ឯង​ទៅ​កុំ​យូរ​ពេក​ ឆាប់​ ត្រឡប់​មក​វិញ​”​។​ ជនសង្ស័យ​ក៏​ឆ្លើយ​ តប​មក​វិញ​ថា​ “​ខ្ញុំ​ទៅ​ក៏​មិន​ត្រឡប់​មក​ វិញ​ដែរ​”​។​ ដោយ​មិន​ចាប់អារម្មណ៍​នឹង​ សម្ដី​ប្អូនធម៌​និយាយ​ គឺ​គេ​ជិះ​ម៉ូតូ​ទៅ​ បាត់​រហូត​ ។​
​ប្រភព​បន្ដ​ថា​ ដោយ​បាត់​ម៉ូតូ​ច្រើន​ ថ្ងៃ​ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​នគរ​ បាល​ខណ្ឌឫស្សីកែវ​ និង​ទៅ​ខេត្ដកំពង់ឆ្នាំង​ ខេត្ដកំពង់ស្ពឺ​ និង​ខេត្ដតាកែវ​ ព្រោះ​ជន​ សង្ស័យ​មានស្រុក​កំណើត​នៅ​ខេត្ដតាកែវ​ ។​
​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ថ្ពង​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ ក៏​ បាន​កំណត់​មុខសញ្ញា​ច្បាស់​បានឃើញ​ ជនសង្ស័យ​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​មាន​ ស្លាក​លេខ​ ដូច​នៅ​ក្នុង​ពាក្យបណ្ដឹង​ទៅ​ កាត់សក់​នោះ​ កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់​ ខ្លួន​មក​សួរនាំ​ ហើយ​ជនសង្ស័យ​ក៏​សារ​ ភាព​ថា​ រូបគេ​ពិតជា​បាន​បោក​ម៉ូតូ​បង​ ធម៌​ពិតមែន​ ។​
​ក្រោយ​ពី​ជនសង្ស័យ​សារភាព​រួច​មក​  សមត្ថកិច្ច​ក៏​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​ខេត្ដ​ កំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕
ប្រភពពី នគរវត្ត