គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:16 AM
sam_rainsy-300x215ភ្នំពេញ: អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានប្រកាសថា លោក ​សម ​រង្ស៊ី នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់​ខាងមុខនេះ ដើម្បី​ដឹកនាំ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណ​បក្សប្រឆាំង​ ។ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ មិន​បានបញ្ជាក់​ច្បាស់​ថា លោក​សម​រង្ស៊ី នឹង​វិល​មក​វិញ នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នោះ​ទេ​។
​​ចំពោះ​សំណួរ​ថា បើសិនជា​លោក​ សម ​រង្ស៊ី វិល​មក​វិញ នឹង​ត្រូវ​ប្រឈម​ផ្លូវច្បាប់ ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ជា​ដើម​នោះ ត្រូវបាន​លោក យឹម សុវណ្ណ បដិសេធ​មិន​អត្ថាធិប្បាយ​ទេ​។ តែ​លោក​ថា លោក​ សម ​រង្ស៊ី នឹង​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា​។
​​លោក យឹម សុវណ្ណ បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល ជូន​ដល់​ជនរងគ្រោះ​អ្នកស្លាប់ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧​។ ពិធី​ជួបជុំ​នោះ ធ្វើឡើង នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៣។
លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារជាង ១០ ឆ្នាំ ក្នុង​សំណុំ​រឿង​ព្រំដែនកម្ពុជាវៀតណាម កាលពីចុងឆ្នាំ២០០៩។ លោក សម រង្ស៊ី បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស មុនពេលតុលាការ កាត់ទោសកំបាំងមុខលើរូបលោក៕
ប្រភពពី៖ cambodiapage.info