គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:02 PM
sss-344x333ទីបំផុត​ទៅ​បណ្តឹង​របស់​លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្រ្គោះជាតិ ដែល​ប្តឹង​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ មិន​ត្រូវ​​បាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់​ការ​នោះ​ឡើយ។
តាម​លិខិត​ជូន​ដំណឹង​មួយ​របស់​លោកស្រី ស៊ី វណ្ណនី តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០១៣​បាន​បញ្ជាក់​ថា បណ្តឹង​របស់​លោក សួង សុភ័ណ្ឌ ភេទ​ប្រុស អាយុ​២៦ឆ្នាំ ដែល​ប្តឹង​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​ផ្តើម​គំនិត​ក្លែង​បន្លំ​ឯកសារ​សាធារណៈ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥតចាត់ការ។
គួរ​រំលឹក​ថា កាល​ពី​ចុង​ខែ​មិថុនា លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ជា​អ្នក​ផ្តើម​គំនិត​រួម​ដៃ​ជាមួយ​បក្ខពួក​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។ លោក សួង សុភ័ណ្ឌ បានអះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ចំពោះ​បណ្តឹង​នេះ នោះ​គឺ​សំឡេង​របស់​សម្តេច​នាយករដ្ឋមន្រ្តី​កាល​ពី​ឆ្នាំ​១៩៩០ និង​ជនជាតិ​វៀតណាម​១០នាក់ ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ៕
ប្រភពពី៖ cambodiapage.info