គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:16 AM
កញ្ញា​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដ៏​សកម្ម​ម្នាក់​បាន​ប្រកាស​ តាម​ Page​ មួយ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “ I​ Love​ Cambodia​ Hot​ News​ II ”​ កាលពី​វេលា​ម៉ោង​ប្រមាណ​២៣​យប់​នា​ថ្ងៃ​ទី​៣០​ខែកក្កដា​ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ថា​ មាន​គេ​ប៉ុនប៉ង​ចាប់ខ្លួន​នាង​ ។​
​គេ​មិន​ទាន់​បានដឹង​ច្បាស់​ថា​ តើ​មាន​មូលហេតុ​អ្វី​ពិតប្រាកដ​ ដែល​ធ្វើ​ឱ្យ​មាន​គេ​ប៉ុនប៉ង​ចាប់​ខ្លួន​កញ្ញា​បក្ស​សង្គ្រោះ​ជាតិ​នេះ​នៅ​ឡើយ​ ប៉ុន្ដែ​គេ​គ្រាន់តែ​បានដឹង​ថា​ កញ្ញា​ដ៏​ស្រស់​ស្អាត​ផូរផង់​រូប​នេះ​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សម័យ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ ចាប់តាំងពី​ថ្ងៃ​បើក​យុទ្ធ​នា​ការ​ឃោសនា​រហូត​ដល់​ថ្ងៃ​បោះ​ ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ ។​ លើស​ពី​នេះ​ទៀត​ កញ្ញា​ដ៏​ស្រស់​ឆើយ​ឆាយ​រូប​នេះ​ ក៏​មានឈ្មោះ​ល្បីល្បាញ​ផង​ដែរ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​បាន​ចែករំលែក​ព័ត៌មាន​អំពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅ​ឱ្យ​បណ្ដា​ ប្រិ​​យ​មិត្ដ​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ​ ។​
​កញ្ញា​រូប​ស្រស់​បាន​ប្រកាស​ថា​ នាង​គឺជា​ម្ចាស់​ Page​ មួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “ I​ Love​ Cambodia​ Hot​ News​ II ”​ ដែល​មាន​អ្នកគាំទ្រ​ Fan​ Page​ ចំនួន​ ៤៧.៩៧៦​នាក់​“​គិត​ត្រឹម​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​នេះ​”​ ហើយ​ Page​ ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​សម្ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ Page​ មួយទៀត​ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ ដែល​មាន​អ្នកគាំទ្រ​ Fan​ Page​ ចំនួន​ 186K​ ដោយ​ Page​ ទាំង​ពីរ​មាន​សកម្ម​ភាព​ព័ត៌មាន​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​គាំទ្រ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ៕
ប្រភពពីដើមត្នោត
Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment