បើទោះជាលទ្ធផលផ្លូវការនៅ មិនទាន់ត្រូវបានប្រកាសក៏ដោយ ប្រទេសជាមិត្តរបស់កម្ពុជាបានបន្តផ្ញើលិខិតសាទរចំពោះការបោះឆ្នោតនៅកម្ពុជា និងសាទរគណបក្សប្រជាជនកម្ពុជាដែលឈ្នះនៅក្នុងការបោះឆ្នោត។ ការសាទរដែលត្រូវបានធ្វើឡើងយោងតាម លទ្ធផលបណ្តោះអាសន្ន។ ក្រោយពីប្រទេសបង់ក្លាដេស ឥឡូវនេះមកដល់ប្រទេសថៃ។
លិខិតសាទរដែលផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃអង្គារម្សិលមិញ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បានសរសេរសាទរចំពោះជ័យជំនៈរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងលិខិតដដែល លោកស្រីនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា។
ពីរដ្ឋាភិបាលថៃដូចគ្នា លិខិតសាទរក៏មានមកពីរដ្ឋមន្ត្រីការបរទេស ស៊ូរ៉ាពង្ស តូវិចាក់ឆៃគុល។ ប្រមុខការទូតថៃបានផ្ញើលិខិតសាទរដល់សមភាគីកម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។ រដ្ឋមន្ត្រីការបរទេសថៃបានសន្យាប្រាប់លោក ហោ ណាំហុងអំពីការបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីប្រយោជន៍ប្រជាជាតិទាំងពីរ និងប្រយោជន៍របស់អាស៊ានផងដែរ៕

____________________________
ប្រភពព័ត៌មានពី៖ RFI ខេមរភាសា
Read more: http://www.cambodiapage.info/kh/ប្រភពព័ត៌មានពី៖ RFI ខេមរភាសា

0 comments:
Post a Comment