គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:05 PM
ក្រុម​អ្នកភូមិ​បឹងកក់​បានចេញ​មុខ​តវ៉ា​ជាថ្មី​ទៀតហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ពួកគេ​បាននាំគ្នា​ជួបជុំ​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​អភិបាលក្រុង​ថ្មី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​តាម​ការសន្យា។ ក្រុម​អ្នកភូមិ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូល​សិ​នៅពេលដែល​ពួកគេ​បិទផ្លូវ​នៅមុខ​សាលា​រាជធានី។
អ្នកភូមិ​បឹងកក់ បាន​ប្រមូលផ្តុំ​តវ៉ា​ជាថ្មី នៅមុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​រក​ដំណោះស្រាយ​ជម្លោះដីធ្លី នៅ​បឹងកក់ ដែល​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​សន្យា កាលពី​ខែឧសភា។ ក្រុម​អ្នកភូមិ​បាននាំគ្នា​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​រហូតដល់​សម​ត្ថ​កិច្ច​បំបែក​ដោយ​រុញច្រាន​ពួកគេ​ឲ្យ​ចេញពី​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍។ ការប៉ះទង្គិច​គ្នា​ក៏បាន​កើតឡើង​នៅពេលដែល​សមត្ថកិច្ច​ប៉ូលិស​បាន​រុញច្រាន​ពួក​អ្នកភូមិ​ឲ្យ​ចេញពី​ផ្លូវ ប៉ុន្តែ ក្រុម​អ្នកភូមិ​មិន​ព្រម​ចេញ។
យ៉ាងណាក៏ដោយ ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​ត្រូវបាន​បើក​ឡើងវិញ​ទោះបីជា​អ្នកភូមិ​មួយក្រុម​នៅ​បន្ត​អង្គុយ​ចំពាក់​កណ្តាលផ្លូវ​ក៏ដោយ។ សម​​ត្ថ​កិច្ច​ប៉ូលិស​ មិនបាន​ប្រើ​ឡានទឹក ឬ​ប្រើ​កម្លាំង​បង្ក្រាប​ខ្លាំងក្លា​ដូច​កាលពីមុន​ទេ ដោយ​គ្រាន់តែ​រុញច្រាន និង​ជួយ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ​ក្រោម​សម្រែក​ទាមទារ និង​រិះគន់​ពី​ក្រុម​ស្ត្រី​អ្នកភូមិ​បឹងកក់។

គួរ​រំលឹក​ផងដែរ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​បឹងកក់​នេះ លោកនាយ​រក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​ផ្តល់​ដី​ទំហំ​ចំនួន​ជាង១២ហិកតា​នៅ​បឹងកក់​ដើម្បី​អភិវឌ្ឍន៍​នៅនឹងកន្លែង។  អ្នកស្រី​សុ​ង ស្រី​លាភ និយាយថា បាតុកម្ម​តវ៉ា​នេះ​គ្មាន​ការឆ្លើយតប​ពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ឡើយ។អ្នកស្រី ស៊ុ​ង ស្រី​លាភ អ្នកតំណាង​អ្នកភូមិ​បឹងកក់​បាន​ប្រាប់​ឱ្យដឹងថា​ការជួបជុំ​ដើម្បី​ទាមទារ​ឱ្យ​អភិបាលក្រុង​ថ្មី​ផ្តល់​ដំណោះស្រាយ​ផ្តល់​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​ដល់​ពួកគាត់។ កម្ម​សិទ្ធ​ដីធ្លី​ដែល​អភិបាលក្រុង​ថ្មី​លោក ប៉ា​សុជាតិ​វង្ស បាន​សន្យា​ផ្តល់​ដំណោះស្រាយ​កាលពីពេល​លោក​ត្រូវបានតែងតាំង​ជា​ភិ​បាល​ក្រុង​ថ្មី។
ទាក់ទិន​នឹង​បញ្ហា​នេះដែរ មន្ត្រី​សាលាក្រុង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បំភ្លឺ​បន្ថែម​លើ​បញ្ហា​នេះ​ទេ។ តែ​ទោះជា​យ៉ាងណា​សាលាក្រុង​ភ្នំពេញ ធ្លាប់បាន​ចុះ​ស្រង់​ស្ថិតិ​ដើម្បី​ផ្ទៀងផ្ទាត់​ស្ថិតិ​សាលា​កប​ត្រ​អ្នកភូមិ​បឹង​ហើយ៕
ប្រភពពី RFI