គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:02 PM
​ភ្នំពេញ​ ៖​ រឿងរ៉ាវ​ស្នេហា​រវាង​មនុស្ស​២​នាក់​ដែល​ជា​ប្ដី​ប្រពន្ធ​គ្មាន​ខាន់ស្លា​អស់​ រយៈពេល​ជាង​៣​ឆ្នាំ​ ហើយ​ទីបំផុត​ភាព​ ល្អូកល្អិន​កន្លង​មក​ ក៏​បាន​ប្រែ​ក្លាយទៅជា​ ល្វីង​ជូរ​ចត់​ និង​ទំនាស់​ក្នុង​បន្ទុកគ្រួសារ​ ជា​ញឹកញយ​ ទីបំផុត​បាន​ធ្វើ​ឱ្យ​តួឯក​ស្រី​ ក្លាយ​ខ្លួន​ជា​ឃាតក​ ហើយ​តួ​ប្រុស​បាន​ ស្លាប់​នៅ​ក្នុង​ ថ្លុកឈាម​ខណៈ​បញ្ជូន​មក​ដល់​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បន្ដិច​រួច​មក​ ។​
​រឿងរ៉ាវ​ខាងលើ​នេះ​គឺ​ផ្ដើម​ឡើង​ពី​ ទំនាស់​ក្នុង​បន្ទុកគ្រួសារ​រវាង​ប្រពន្ធ​នឹង​ប្ដី​ ហើយ​ធ្វើ​ឱ្យ​ស្ដ្រី​ដែល​ជា​ប្រពន្ធ​យក​កាំបិត​ មុខស្រួច​ចាក់​ចំ​ស្លាបប្រចៀវ​ខាងក្រោយ​ បណ្ដាល​ឱ្យ​លិច​ដល់​សួត​ស្លាប់​ទាំង​វ័យក្មេង​។​
​ករណី​ឃាតកម្ម​ប្រពន្ធ​ចាក់​សម្លាប់​ប្ដី​ ខាងលើ​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ ម៉ោង​៨​និង​១៥​នាទី​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ក្រុម​៧​ ភូមិ​២​ សង្កាត់​ ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ ។​ ស្ដ្រី​ជា​ប្រពន្ធ​ បន្ទាប់​ពី​ដឹង​ថា​ប្ដី​របស់​ខ្លួន​ស្លាប់​ បាន​ ព្យាយាម​គេចខ្លួន​តែ​ត្រូវ​បាន​កម្លាំង​សន្ដិ​ សុខ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឃាត់​រួច​ ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ ហើយ​សាកសព​ បុរស​ជា​ប្ដី​ត្រូវ​បាន​ទុក​នៅ​ក្នុង​សាល​មន្ទីរ​ ពេទ្យ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​
​ស្ដ្រី​ដែល​ចាក់​សម្លាប់​ប្ដី​មានឈ្មោះ​ ឱម​ ចាន់​ដា​វី​ អាយុ​៣២​ឆ្នាំ​ មានមុខ​របរ​ ជា​អ្នកលក់​សាច់​ជ្រូក​ ស្នាក់​នៅផ្ទះ​លេខ​ ៣៣៨​ ផ្លូវ​លេខ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​ រីឯ​ជន​រង​គ្រោះ​ដែល​ជា​ ប្ដី​មានឈ្មោះ​សា​ សុ​ភ័​ណ​ អាយុ​២៩​ឆ្នាំ​ មាន​ ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ និង​មានស្រុក​កំណើត​នៅ​ឃុំ​ ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​។​
​ទាក់ទិន​ករណី​ឃាតកម្ម​រវាង​ប្រពន្ធ​ ចាក់​ប្ដី​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឱ្យ​បាន​  ច្បាស់លាស់​រវាង​អ្នក​ទាំង​២​ថា​មក​ពី​រឿង​ អ្វី​ ទើប​ឈាន​ដល់​ការ​ចាក់​សម្លាប់​នេះ​ទេ​។​ ប៉ុន្ដែ​បើ​តាម​ស្ដ្រី​ដែល​ជា​ជន​ដៃដល់​អះ​ អាង​ថា​ គាត់​ត្រូវ​បាន​ជន​រង​គ្រោះជា​ប្ដី​ វាយ​ធ្វើបាប​ និង​គំរាមកំហែង​ជា​ញឹកញយ​ ព្រមទាំង​ធ្លាប់​ដុត​ផ្ទះ​ និង​ទាមទារ​យក​ ប្រាក់​ទៅ​ដើរ​ចាយ​ខាងក្រៅ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។​ មុន​កើតហេតុ​រូប​គាត់​(​ស្ដ្រី​ ដៃដល់​)​ត្រូវ​បាន​ជន​រង​គ្រោះ​ទូរស័ព្ទ​ហៅ​ ឱ្យមក​ជួប​នៅ​សង្កាត់​ជ្រោយចង្វា​ដើម្បី​ និយាយ​រឿងរ៉ាវ​រវាង​ពួក​គាត់​ទាំង​២​ឱ្យ​ បាន​ចប់​សព្វគ្រប់​។​ តែ​ពេល​មក​ដល់​ជួប​ មុខ​គ្នា​ក៏​បាន​កើត​ទៅ​ជា​ទំនាស់​ រួច​ឈាន​ ដល់​ការ​ប្រើ​ហិង្សា​ ដោយ​ប្ដី​បាន​មក​វាយ​ រូប​គាត់​  គាត់​គ្រាន់តែ​ការពារ​ខ្លួន​វិញ​ក៏​យក​ កាំបិត​ចេញពី​កាបូប​ រួច​ជន្ល​ក៏​ជ្រុលដៃ​ចាក់​ ចំ​ស្លាបប្រចៀវ​ខាងក្រោយ​បណ្ដាល​ឱ្យ​ ស្លាប់​តែ​ម្ដង​ ។​
​ស្ដ្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ រវាង​រូប​ គាត់​ជាមួយ​ជន​រង​គ្រោះជា​ប្ដី​បាន​ស្គាល់​ គ្នា​និង​រស់នៅ​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​ តែ​ គ្មាន​កូន​នោះ​ឡើយ​ ៕

 ប្រភពពីនគរវត្ត

0 comments:

Post a Comment