គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:04 PM
ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កោះធំ ខេត្តកណ្តាល ដែល​មិន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មានភ័ព្វ​សំណាង​ល្អ និង​មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ដោយបាន​ឯកឧត្តម ជុំ កុសល ជា​អ្នកវិភាគ​ព័ត៌មាន​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ដែលជា​ទូរទស្សន៍​របស់​កូនស្រី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះជួយ «​បង្ហាត់បង្រៀន​» ឲ្យ​ចេះ​គូស​ចំ​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត​ដែលជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។​ ​
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ដែល​ជាប់រវល់​ក្នុង​ការចុះពង្រឹង​មូលដ្ឋាន និង​ជាប់​បំពេញភារកិច្ច​ឃោសនា​រក​សំឡេងឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងសកម្ម​បាន​លួចខ្សឹប​ប្រាប់​ឲ្យ​ដឹងថា យុទ្ធសាស្ត្រ​របស់​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​នៅតាម​បណ្តា​ខេត្ត ស្រុក ឃុំ នានា របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ត្រឹម​ផ្តល់​ជា​អំណោយ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​ត្រៀម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ជួយ​បង្ហាត់បង្ហាញ បង្រៀន ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ចេះ​គូស​ឲ្យ​ចំ​លេខ​រៀង​ទី​៤ ជា​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅលើ​សន្លឹកឆ្នោត​ថែមទៀត ព្រោះ​ខ្លាច​ពួកគាត់​ភ្លេច និង​មិនចេះ​គូស «Sic!»​។​ ​
លោក ជុំ កុសល អតីត​ជា​ពិធីករ​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN និង​បច្ចុប្បន្ន​បាន​ឡើង​កូដ​ជា​អ្នកវិភាគ​ព័ត៌មាន​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ដែលជា​ទូរទស្សន៍​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនស្រី​របស់ «​សម្តេច​តេ​ជោ​សែន​» ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ មាន​ងារ​ជា «​ឯកឧត្តម​» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៨/១០៨៣ ចុះ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០០៨​។​ ​
លើសពីនេះ ឯកឧត្តម ជុំ កុសល ក៏ត្រូវ​បានតែងតាំង​ផងដែរ ជា​សមាជិក​បម្រុង​នៃ​កាកបាតក្រហមកម្ពុជា អាណត្តិ​ទី​៤ ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៣៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១០៕​
ប្រភពពី ដើមត្នោត

0 comments:

Post a Comment