គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:15 AM
កណ្តាល​ ​៖​ ​ជន​សង្ស័យ​ពាក់​ព័ន្ធ​និង​អំពើ​ឃាតកម្ម​ប្លន់​សម្លាប់​សន្តិសុខ​យាម​ការពារ​នៅ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​លី​មីត​ធី​ត​នៅ​ស្រុក​ខ្សាច់​កណ្តាល​បាន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ​និង​កំណត់​មុខ​សញ្ញា​ ហើយ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យក​មក​សាក​សួរ​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​រសៀល​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៣​នេះ​មាន​ចំនួន​៥​នាក់​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា​មួយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​នោះ​ជា​មុខ​សញ្ញា​ដៃ​ដល់​ឬ​ពុំ​មែន​នោះ​ទេ​។​
​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​ប្លន់​សម្លាប់​សន្តិសុខ​យាម​នៅ​ស្នាក់​ការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត​ដែល​មាន​ទី​តាំង​នៅ​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២២ ខែ​កក្កដា ​ឆ្នាំ​២០១៣​នោះ​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៣ ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​បាន​សង្ស័យ​មុខ​សញ្ញា​ចំនួន​៥​នាក់​ ហើយ​កំពុង​ឃាត់​ខ្លួន​ធ្វើ​ការ​សាកសួរ​។​
​ជនសង្ស័យ​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៣ ​បាន​សារ​ភាព​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​សកម្មភាព​ប្លន់​នោះ​គឺ​ពួក​គេ​មាន​គ្នា​ចំនួន​៥​នាក់​។ ដោយ​មាន​ចម្លើយ​សារ​ភាព​របស់​ជនសង្ស័យ​ខាង​លើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​ឃាត់​ខ្លួន​មុខ​សញ្ញា​បាន​ម្នាក់​ទៀត​ ហើយ​នាំ​ខ្លួន​ទៅ​ចង្អុល​បង្ហាញ​នៅ​កន្លែង​កើត​ហេតុ​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ទៀត​យក​មក​សាកសួរ​។ ​តែ​យ៉ាង​ណា​សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​សន្តិសុខ​យាម​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មីត​ធី​ត​នោះ​ឡើយ​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ​ឆ្នាំ​២០១៣ មាន​អំពើ​ឃាតកម្ម​ប្លន់​សម្លាប់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ស្នាក់​ការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មីត​ធី​ត​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​វិហារ​សួគ៌​ជើង​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ។ ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​សម្លាប់​នោះ​មាន​ឈ្មោះ​ ឃឺ​ន ស៊ីន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ឃុំ​កើត​ហេតុ ​ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន​ប៊េស​។​
​អំពើ​ប្លន់​សម្លាប់​នេះ​ពុំ​មាន​សាក្សី​ណា​មួយ​បាន​ឃើញ​អំពី​សកម្មភាព​នោះ​ឡើយ​ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ​ឆ្នាំ​២០១៣ ​ខណៈ​ដែល​មាន​បុគ្គលិក​របស់​ធនាគារ​ចូល​ទៅ​ធ្វើ​ការ​ក៏​បាន​ឃើញ​ហេតុការណ៍​សន្តិសុខ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ក្បែរ​របង​ស្នាក់​ការ​ដោយ​មាន​រូបភាព​មាន​ផ្លែ​ក្រូច​ញ៉ុក​ក្នុង​មាត់​របស់​ជន​រងគ្រោះ​ ហើយ​មាន​ស្កុត​បិទ​រុំ​មុខ​និង​មាត់​យ៉ាង​ជិត​។ ​បន្ទាប់​មាន​ហេតុការណ៍​នេះ​ កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់​កណ្តាល​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ទើប​ដឹង​ថា​ ជា​អំពើ​ឃាតកម្ម​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ​។​
​បើ​តាម​បុគ្គលិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ស្ថាបនា​លី​មីត​ធី​ត​បាន​ឲ្យ​ដឹង​ថា​ មាន​ទូ​ដែក​មួយ​ដែល​ពុំ​មាន​ផ្ទុក​លុយ​នៅ​ក្នុង​នោះ​ត្រូវ​បាន​មុខ​សញ្ញា​ចោរ​ប្លន់​យក​ទៅ​បាត់​។ ​ចំណែកឯ​ជន​រងគ្រោះ​ត្រូវ​ជន​សង្ស័យ​វាយ​នឹង​របស់​រឹង​និង​យក​ក្រូច​ឆ្មា​ញ៉ុក​ចូល​មាត់​ហើយ​ថែម​ទាំង​យក​ស្កុត​រុំ​មុខ​មាត់​ជិត​អស់​រួច​ក៏​បាន​ប្រើ​ភ្លើង​ដុត​រំលាយ​សោ​ចូល​ទៅ​ខាង​ក្នុង​ធ្វើ​សកម្មភាព​គាស់​ទូ​ដែក​តែ​គាស់​មិន​បាន​ក៏​នាំ​គ្នា​សែង​ចេញ​យក​ទៅ​បាត់​៕​
ប្រភពពីកម្ពុជាថ្មី